រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
← ត្រឡប់ទៅបញ្ជីអ្នកសារព័ត៌មាន
រូបថត កែវ ដារ៉ា

ការផលិតមាតិកាឌីជីថល និងជំនួយបច្ចេកទេស

កែវ ដារ៉ា

បុគ្គលិកបច្ចុប្បន្ន

កែវ ដារ៉ា មានបរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) និងបទពិសោធន៍ជាង ៧ ឆ្នាំ ក្នុងវិស័យ IT ការរចនាក្រាហ្វិក ការផលិតមាតិកា និងការគ្រប់គ្រងបណ្តាញសង្គម ព្រមទាំងបទពិសោធន៍ដឹកនាំ និងសម្របសម្រួលក្រុមរយៈពេល ២ ឆ្នាំ។

ស្ថាប័ន: KPS99TV

ប្រវត្តិរូប

កែវ ដារ៉ា មានបរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) និងបទពិសោធន៍ក្នុងការគាំទ្របច្ចេកទេស ការរចនាក្រាហ្វិក ការថតរូប ការកាត់តវីដេអូ និងការផលិតមាតិកាឌីជីថលសម្រាប់ Facebook, TikTok និង YouTube។

មានជំនាញប្រើប្រាស់ Adobe Premiere Pro, Photoshop និង Illustrator សម្រាប់ការថត និងរៀបចំរូបភាព វីដេអូព័ត៌មាន កម្មវិធី និងមាតិកាផ្សព្វផ្សាយ។ ជំនាញបច្ចេកទេសរួមមានការដោះស្រាយបញ្ហា Hardware, Software និង Computer ព្រមទាំងបណ្តាញ TCP/IP, DNS, DHCP, VPN និង LAN/WAN។

មានបទពិសោធន៍ដឹកនាំ និងសម្របសម្រួលក្រុមរយៈពេល ២ ឆ្នាំ ដោយផ្តោតលើការរៀបចំការងារ បែងចែកភារកិច្ច តាមដានវឌ្ឍនភាព និងធានាគុណភាព។ យកចិត្តទុកដាក់លើការសហការ ការគោរពពេលវេលា និងការអភិវឌ្ឍជំនាញជាបន្តបន្ទាប់។

ការអប់រំ

បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT)

វិស័យរាយការណ៍

  • ការកាត់តវីដេអូ
  • ការថតរូប
  • ការរចនាក្រាហ្វិក
  • ការគ្រប់គ្រងបណ្តាញសង្គម
  • IT និងជំនួយបច្ចេកទេស
  • បណ្តាញកុំព្យូទ័រ
  • ការសម្របសម្រួលក្រុម

រូបថតពេលបំពេញការងារ

កែវ ដារ៉ា កំពុងប្រើកាមេរ៉ា
ការងារកាន់កាមេរ៉ាក្នុងស្ទូឌីយោ។

អត្ថបទដែលបានផ្សព្វផ្សាយ

ថតរូប

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះជួយប្រជាពលរដ្ឋ ១៦០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានចែកអំណោយជូនគ្រួសាររងគ្រោះដោយជំនន់១៦០គ្រួសារ នៅស្រុកព្រៃនប់ នាថ្ងៃទី២៩ ខែកញ្ញា។ ក្នុងមួយគ្រួសារទទួលបានសម្ភារៈ និង៥ម៉ឺនរៀល ហើយវត្តព្រៃនប់ទទួលទេយ្យវត្ថុ និង២លានរៀល។

ថតរូប

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៖«បទល្មើសOnline Scams សំបុកធំៗបានបំបែកអស់ហើយ តែរីកនៅតាមផ្ទះពលរដ្ឋទៅវិញ ខណៈអាជ្ញាធរព្រះសីហនុ សកម្មក្នុងការបង្រ្កាប»!

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហ៊ូ សាគុណ បានថ្លែងនៅកិច្ចប្រជុំខេត្តព្រះសីហនុ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា សំបុក Online Scams ធំៗត្រូវបានបំបែក តែបទល្មើសតូចៗកំពុងរីកនៅតាមផ្ទះពលរដ្ឋ។ អភិបាលខេត្ត ម៉ាង ស៊ីណេត ក៏បានរាយការណ៍លទ្ធផលបង្ក្រាបក្នុងឆមាសទី១។

ថតរូប

អភិបាលខេត្តព្រះសីហនុប្រាប់វិនិយោគិនចិនពីមូលហេតុដែលគួរជ្រើសយកខេត្តព្រះសីហនុជាទីតាំងវិនិយោគ

អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានជួបគណៈប្រតិភូសមាគមសហគ្រាសខ្នាតតូចនិងមធ្យមខេត្តជឺជាំង នៅរសៀលថ្ងៃទី១៩ ខែកក្កដា ដើម្បីបង្ហាញសក្តានុពលដឹកជញ្ជូន ទេសចរណ៍ និងវិនិយោគ។ គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍លើវិស័យថាមពល ហើយអភិបាលខេត្តស្វាគមន៍ការសិក្សាទីតាំងរោងចក្រ។

ថតរូប

ឯកឧត្តម ម៉ាង ស៊ីណេតជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមសហគ្រាសខ្នាតតូចនិងមធ្យមខេត្តជឺជាំង

អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានជួបសម្ដែងការគួរសមនិងពិភាក្សាការងារ ជាមួយគណៈប្រតិភូសមាគមសហគ្រាសខ្នាតតូចនិងមធ្យមខេត្តជឺជាំង ប្រទេសចិន ដឹកនាំដោយលោក Huang Cheng An នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តព្រះសីហនុ។

ថតរូប

ភ្លៀងជាប់ៗគ្នា និងរថយន្តដឹកទំនិញកើនឡើង ធ្វើឱ្យផ្លូវវាលរេញ–ត្រពាំងល្ពៅខូច មន្ទីរសាធារណការខេត្តព្រះសីហនុត្រៀមជួសជុលភ្លាមៗក្រោយភ្លៀងរាំង

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុឱ្យដឹងថា ភ្លៀងខ្លាំងប្រមាណ៦ថ្ងៃ និងចរាចរណ៍រថយន្តធុនធ្ងន់កើនឡើង បានធ្វើឱ្យផ្លូវវាលរេញ–ត្រពាំងល្ពៅ ជាប់ព្រំប្រទល់ខេត្តកំពតខូចខាត។ ក្រុមការងារត្រៀមជួសជុលជាបន្ទាន់ពេលភ្លៀងរាំងនិងអាកាសធាតុអំណោយផល ហើយអំពាវនាវឱ្យអ្នកបើកបរប្រុងប្រយ័ត្ននិងបន្ថយល្បឿន។

ថតរូប

វេទិកាភាពជាដៃគូជំរុញការគ្រប់គ្រងធនធានជលផល នៅព្រះសីហនុ ដើម្បីអភិរក្សធនធានជលផល និងអភិបាលកិច្ចសហគមន៍

វេទិកាភាពជាដៃគូស្តីពីធនធានជលផលនិងអភិបាលកិច្ចសហគមន៍ បានរៀបចំនៅស្រុកព្រៃនប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ មន្ត្រី សហគមន៍នេសាទ និងដៃគូបានពិភាក្សាការអភិរក្ស ការអនុវត្តច្បាប់ និងជីវភាពសហគមន៍។ ខេត្តព្រះសីហនុមានសហគមន៍នេសាទ១៧ ដែលចូលរួមសហគ្រប់គ្រងធនធាន។

ថតរូប

សិក្ខាសាលាផ្សព្វផ្សាយច្បាប់គ្រប់គ្រងទឹកស្អាត ពង្រឹងការអនុវត្ត និងលើកកម្ពស់គុណភាពសេវាទឹកនៅខេត្តព្រះសីហនុ

សិក្ខាសាលាច្បាប់គ្រប់គ្រងទឹកស្អាតនៅខេត្តព្រះសីហនុផ្ដោតលើការអនុវត្តច្បាប់ អាជ្ញាបណ្ណ និងគុណភាពសេវា។ មន្ត្រីខេត្តថា មានគ្រួសារប្រើទឹកស្អាតជិត៤២.០០០ ស្មើប្រមាណ៧១% ហើយនៅសល់២ឃុំមិនទាន់មានសេវា។ ក្រសួងគ្រោងពង្រីកបណ្ដាញ និងជំរុញការវិនិយោគឆ្ពោះទៅ SDG 6 ឆ្នាំ២០៣០។