រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

វិបត្តិជម្ងឺអេបូឡានៅប្រទេសកុងហ្គោ កើនឡើងលើស ១០.០០០ ករណី

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញថា ការផ្ទុះឡើងយ៉ាងគំហុកនៃវីរុសអេបូឡា (Ebola) នៅក្នុងប្រទេសកុងហ្គោ បានកើនឡើងរហូតដល់ ១០.០០០ ករណី ខណៈដែលអាជ្ញាធរសុខាភិបាល កំពុងប្រញាប់ប្រញាលចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ នៅក្នុងប្រទេសជាច្រើននៃទ្វីបអាហ្វ្រិក។ យោងតាមទិន្នន័យពីក្រសួងសុខាភិបាលប្រទេសកុងហ្គោ នេះ គឺជាការផ្ទុះឡើងនៃជំងឺអេបូឡាដែលមានអត្រាកើនឡើងឆាប់រហ័សបំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយជិតពាក់កណ្តាលនៃអ្នកឆ្លងវីរុស គឺប្រមាណជិត ៥០០០ នាក់ក្នុងចំណោម ១ ម៉ឺននាក់ បានបាត់បង់ជីវិត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញថា ការផ្ទុះឡើងយ៉ាងគំហុកនៃវីរុសអេបូឡា (Ebola) នៅក្នុងប្រទេសកុងហ្គោ បានកើនឡើងរហូតដល់ ១០.០០០ ករណី ខណៈដែលអាជ្ញាធរសុខាភិបាល កំពុងប្រញាប់ប្រញាលចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ នៅក្នុងប្រទេសជាច្រើននៃទ្វីបអាហ្វ្រិក។ យោងតាមទិន្នន័យពីក្រសួងសុខាភិបាលប្រទេសកុងហ្គោ នេះ គឺជាការផ្ទុះឡើងនៃជំងឺអេបូឡាដែលមានអត្រាកើនឡើងឆាប់រហ័សបំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយជិតពាក់កណ្តាលនៃអ្នកឆ្លងវីរុស គឺប្រមាណជិត ៥០០០ នាក់ក្នុងចំណោម ១ ម៉ឺននាក់ បានបាត់បង់ជីវិត។ ជំងឺ អេបូឡា ដែលត្រូវបានប្រកាសអាសន្នកាលពីខែឧសភាកន្លងទៅនេះ បង្កឡើងដោយវីរុសកម្រ Bundibugyo ដែលបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលណាមួយ អាចទប់ស្កាត់ជាផ្លូវការនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា វីរុសនេះបានឆ្លងរាលដាលឆ្ងាយជាងការផ្ទុះឡើងនៃជំងឺអេបូឡាកាលពីពេលកន្លងមកនៅក្នុងទ្វីបអាហ្វ្រិក ដោយបានឆ្លងចូលទៅកាន់ប្រទេសចំនួន ៥ រួមមានទាំងប្រទេសកេនយ៉ា អ៊ូហ្គង់ដា នីហ្សេរីយ៉ា និងបារាំង៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "15772",
  "languageVersionId": "12480",
  "visibilityVersion": "4",
  "versionToken": "a1.JB984cRJNpOjClUtzrG8KPz6DURcHiY6JdRoVI1XxBY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។