រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ស្ថានការណ៍នៅព្រំដែនចិន និងឥណ្ឌា ចាប់ផ្តើមតានតឹងជាថ្មី ក្រោយការប្រឈមមុខដាក់គ្នារវាងកងទ័ពទាំងពីរ

កងទ័ពនៃប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ ស្ថិតក្នុងស្ថានភាពប្រឈមមុខដាក់គ្នាសារជាថ្មីនៅតាមបណ្តោយព្រំដែនជម្លោះភាគខាងកើត ខណៈដែលមេប៉ូលីសព្រំដែនឥណ្ឌា បានប្រកាសទទួលស្គាល់ជាផ្លូវការថា ការប្រឈមមុខដាក់គ្នា បានកើតឡើងនៅទីតាំងជាច្រើន នៅតាមបណ្តោយព្រំដែនក្នុងរដ្ឋ Arunachal Pradesh របស់ប្រទេសឥណ្ឌា ដែលប្រទេសចិន អះអាងថាជាដែនដីទីបេភាគខាងត្បូងរបស់ខ្លួន។ ទោះបីជាឥណ្ឌា និងចិន បានខិតខំប្រឹងប្រែងធ្វើការចរចាទាំងផ្លូវទូត និងយោធា អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីសម្រួលភាពតឹងតែង បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំ ២០២០ ក៏ដោយ ប៉ុន្តែការបញ្ជាក់របស់មេប៉ូលីសព្រំដែនឥណ្ឌានេះ គឺតំណាងឱ្យការបញ្ជាក់ជាផ្លូវការលើកដំបូងបង្អស់ អំពីភាពតានតឹងជាថ្មីនាពេលបច្ចុប្បន្ន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កងទ័ពនៃប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ ស្ថិតក្នុងស្ថានភាពប្រឈមមុខដាក់គ្នាសារជាថ្មីនៅតាមបណ្តោយព្រំដែនជម្លោះភាគខាងកើត ខណៈដែលមេប៉ូលីសព្រំដែនឥណ្ឌា បានប្រកាសទទួលស្គាល់ជាផ្លូវការថា ការប្រឈមមុខដាក់គ្នា បានកើតឡើងនៅទីតាំងជាច្រើន នៅតាមបណ្តោយព្រំដែនក្នុងរដ្ឋ Arunachal Pradesh របស់ប្រទេសឥណ្ឌា ដែលប្រទេសចិន អះអាងថាជាដែនដីទីបេភាគខាងត្បូងរបស់ខ្លួន។ ទោះបីជាឥណ្ឌា និងចិន បានខិតខំប្រឹងប្រែងធ្វើការចរចាទាំងផ្លូវទូត និងយោធា អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីសម្រួលភាពតឹងតែង បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំ ២០២០ ក៏ដោយ ប៉ុន្តែការបញ្ជាក់របស់មេប៉ូលីសព្រំដែនឥណ្ឌានេះ គឺតំណាងឱ្យការបញ្ជាក់ជាផ្លូវការលើកដំបូងបង្អស់ អំពីភាពតានតឹងជាថ្មីនាពេលបច្ចុប្បន្ន។ យោងតាមសារព័ត៌មាន The Independent បានរាយការណ៍ថា ការពង្រីកវត្តមានយោធាចិនកាន់តែខ្លាំងឡើងនៅតំបន់ Subansiri ក្នុងរដ្ឋ Arunachal Pradesh ប្រទេសឥណ្ឌា បានជំរុញឱ្យអ្នកភូមិឥណ្ឌារាប់រយនាក់ ធ្វើការរារាំងមិនឱ្យចូលទៅកាន់ទឹកដី ដែលពួកគេធ្លាប់អាស្រ័យផលជាច្រើនជំនាន់មកហើយ។ ប្រទេសឥណ្ឌា និងចិនមានព្រំដែនជម្លោះប្រវែង ៣៤៤០ គីឡូម៉ែត្រ ដែលគេស្គាល់ថាជា ខ្សែព្រំដែនត្រួតពិនិត្យជាក់ស្តែង ឬ Line of Actual Control - LAC។ ខ្សែព្រំដែនជាក់ស្តែងនេះ លាតសន្ធឹងតាមជួរភ្នំហិម៉ាល័យ ឆ្លងកាត់ទន្លេ ភ្នំ និងព្រៃក្រាស់។ ខ្សែព្រំដែននេះ មិនត្រូវបានខណ្ឌសីមាឱ្យបានច្បាស់លាស់នោះឡើយ ហើយការខណ្ឌសីមានៅតែជាប្រភពនៃជម្លោះឥតឈប់ឈររវាងប្រទេសជិតខាងទាំងពីរ ដែលធ្លាប់បានផ្ទុះសង្គ្រាមទ្រង់ទ្រាយធំជាមួយគ្នាកាលពីឆ្នាំ ១៩៦២ ដែលកាលណោះឥណ្ឌាបានរងការបរាជ័យយ៉ាងអាម៉ាស់។ ការផ្ទុះជម្លោះធំចុងក្រោយបង្អស់ កើតឡើងក្នុងខែមិថុនា ឆ្នាំ ២០២០ នៅពេលដែលកងទ័ពឥណ្ឌា និងចិនបានប្រឈមមុខដាក់គ្នានៅតំបន់ឡាដាក់ ដែលបានសម្លាប់ទាហានឥណ្ឌា ២០ នាក់ និងទាហានចិន ៤ នាក់នោះ។ ក្រោយមកប្រទេសចិន និងឥណ្ឌា បានព្យាយាមបន្ថយភាពតានតឹងជាបន្តបន្ទាប់ ដោយបានឈានដល់កិច្ចព្រមព្រៀងកុងសង់ស៊ីស ៨ ចំណុច កាលពីឆ្នាំ ២០២៤ និងបានបន្តរៀបចំជំនួបកម្រិតមេបញ្ជាការយោធាជាន់ខ្ពស់រហូតមកដល់ពេលបច្ចុប្បន្ននេះ៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "15878",
  "languageVersionId": "12731",
  "visibilityVersion": "3",
  "versionToken": "a1._YnoXu-6tE9QuVktxR93KZvIm5Sgp51rQgRdFWx-nJk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។