ខេត្តព្រះសីហនុ បើកព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF-ROAD ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៧
ខេត្តព្រះសីហនុ៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF-ROAD ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៧ ជុំទី១ បានបើកការប្រកួតជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅជិតឆ្នេរពយជំទាវម៉ៅ(ដើមឈើចាំស្នេហ៍) ស្ថិតក្នុងសង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយការប្រកួតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា។ ពិធីបើកការប្រកួតនេះ ស្ថិតក្រោមអធិបតីភាព លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី និងកីឡាករ-កីឡាការិនីយ៉ាងច្រើនកុះករ។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "15918",
"languageVersionId": "12804",
"visibilityVersion": "3",
"versionToken": "a1.blM-tc6qvUBtUCO7za12kHgvPzBdRXdFUAGyItqfP8g"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
