កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ចុះពង្រឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបទល្មើសផ្សេងៗនៅលើដងផ្លូវសាធារណៈ
ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងផែនការងារអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានចុះប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងទប់ស្កាត់បទល្មើសផ្សេងៗ នៅតាមដងផ្លូវសាធារណៈក្នុងភូមិសាស្ត្រក្រុង និងខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញជាប្រចាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "15953",
"languageVersionId": "12858",
"visibilityVersion": "3",
"versionToken": "a1.a98VIJP-ynisbj6TtVVmmgszcRnmcWJvEQM6HxBdqic"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
