រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៨ នៅប្រទេសសិង្ហបុរី!

គណៈប្រតិភូកម្ពុជាបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៨ នៅសិង្ហបុរី ដើម្បីពិភាក្សាពីកិច្ចសហការកសិកម្មក្នុងតំបន់ សន្តិសុខស្បៀង និងការគាំទ្រកសិករខ្នាតតូច។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន លើកទី៤៨ (48th AMAF) នៅប្រទេសសិង្ហបុរី ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយសហប្រតិបត្តិការលើវិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើ ក្នុងចំណោម រដ្ឋសមាជិកអាស៊ានព្រមទាំងលើកសំណើ អាទិភាពសម្រាប់អនុវត្តបន្ត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការគាំទ្រចំពោះរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយសហប្រតិបត្តិការលើវិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើ រួមទាំងសំណើអនុសាសន៍នានារបស់ ឧត្ដមមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន ជាពិសេសបានប្រកាសគាំទ្រលើសមិទ្ធផលសេដ្ឋកិច្ចអាទិភាព(PED) ស្តីពីវិស័យកសិកម្មប្រទេសសិង្ហបុរី ជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២៧ រួមមាន៖ ការបង្កើតមជ្ឈមណ្ឌលដំណោះស្រាយសម្រាប់កសិករខ្នាតតូចក្នុងតំបន់(Solutions Centre for Regional Smallholder Farmers) និងការរៀបចំកតិកាសញ្ញាភាពធន់នៃសន្តិសុខស្បៀងអាស៊ានឆ្នាំ២០៤៥(Food Security Resilience Pact 2045) ដែលជាក្របខណ្ឌគោលនយោបាយយុទ្ធសាស្ត្ររយៈពេលវែង។ ជាមួយគ្នានេះ អង្គប្រជុំបានពិនិត្យពិភាក្សាលើកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ ដៃគូសន្ទនា និងអង្គការអន្តរជាតិ រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អង្គការ(UN-FAO) អង្គការ(SEADRIF) ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន(US-ABC) អង្គការ(WOAH) វិទ្យាស្ថាន(ERIA) អង្គការ(IFAD) និង(Grow Asia) ដោយបានស្នើឲ្យបន្តកិច្ចសហការនេះ សំដៅបន្តលើកកម្ពស់វិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើ ដើម្បីធានាបាននិរន្តរភាព សន្តិសុខស្បៀង និងកសិពាណិជ្ជកម្មក្នុងតំបន់ និងក្រៅតំបន់៕ដោយ៖ ស្រីពី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "16294",
  "languageVersionId": "13627",
  "visibilityVersion": "5",
  "versionToken": "a1.Pf_6eNNM5JSiFmCenqCna5m5HayvOVwM_J26xs-cKIQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។