រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រុមហ៊ូទីបើកការវាយប្រហារកម្ទេចទីតាំងធំៗចំនួន ៦ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត!

ក្រុមហ៊ូទីអះអាងថាបានវាយប្រហារទីតាំងពាណិជ្ជកម្ម និងយោធា៦កន្លែងនៅអារ៉ាប៊ីសាអូឌីត រួមមានរោងចក្រចម្រាញ់ប្រេង អាកាសយានដ្ឋាន និងទីបញ្ជាការយោធា។ ព័ត៌មាននេះផ្អែកលើសេចក្ដីថ្លែងការណ៍របស់ក្រុមនេះ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រុមឧទ្ទាមហ៊ូទីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បានប្រកាសទទួលខុសត្រូវលើការវាយប្រហារតាមអាកាសចំនួន ៦ លើក លើព្រលានយន្តហោះ រោងចក្រប្រេង និងទីបញ្ជាការយោធាសំខាន់ៗទូទាំងប្រទេសអារ៉ាប៊ីសាអូឌីត។ យោងតាមសេចក្តីថ្លែងការណ៍របស់លោក Yahya Saree អ្នកនាំពាក្យក្រុមហ៊ូទី បានអះអាងថា ការវាយប្រហារនេះកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម និងយោធាសំខាន់ៗ ចាប់ពីឆ្នេរខាងកើត ខាងលិច រហូតដល់ទីក្រុងរីយ៉ាដ ដោយក្នុងនោះរួមមាន រោងចក្រប្រេង Ras Tanura រោងចក្រប្រេង Rabigh ក្រុមហ៊ុនប្រេង Aramcoព្រលានយន្តហោះអន្តរជាតិ King Khalid ព្រលានយន្តហោះអន្តរជាតិ King Fahd និងទីបញ្ជាការយោធាអារ៉ាប៊ីសាអូឌីតក្នុងតំបន់ Najran។ ការវាយប្រហារដោយដ្រូន និងគ្រាប់មីស៊ីលទ្រង់ទ្រាយធំនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីជំនួបដ៏កម្រមួយរវាងមន្ត្រីជាន់ខ្ពស់ប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ នៅក្នុងទីក្រុងតេហេរ៉ង់ ដែលភាគីទាំងពីរ ទើបតែបានយល់ព្រមដោះស្រាយជម្លោះតាមការទូត។តែទោះបីជាមានការខិតខំប្រឹងប្រែងផ្នែកការទូតពីបណ្តាប្រទេសក្នុងតំបន់យ៉ាងណាក្តី ការវាយប្រហារជាបន្តបន្ទាប់នេះបានបង្ហាញថា សង្គ្រាមពាក្យសម្តី និងការប្រយុទ្ធគ្នារវាងក្រុមហ៊ូទី និងកងកម្លាំងគាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីត នៅតែបន្តឡើងកម្ដៅ៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "16285",
  "languageVersionId": "13600",
  "visibilityVersion": "4",
  "versionToken": "a1.1NhbERdEoHxPOv45TERWgppxxni4Z4zE1-YhSNURNOw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។