កម្ពុជា-ចិន បន្តសហការទប់ស្កាត់ Online Scam! ក្រុមការងារចិនចុះពិនិត្យអតីតទីតាំងឆបោកនៅក្រុងបាវិត
ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិនបានពិនិត្យទីតាំងឆបោកតាមអ៊ីនធឺណិតដែលអាជ្ញាធរកម្ពុជាបានបិទ នៅក្រុងបាវិត ខេត្តស្វាយរៀង ក្នុងកិច្ចសហការប្រឆាំងបទល្មើសឆបោកឆ្លងដែន។
ខ្លឹមសារប្រភព
ក្នុងស្មារតីរួមគ្នាការពារសុវត្ថិភាពប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិន បានចុះពិនិត្យអគារដែលធ្លាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើស Online Scams នៅតំបន់ OP ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាបានចុះបិទ និងហ៊ុមព័ទ្ធទីតាំងនេះកន្លងមក។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់រួមគ្នាចំពោះបញ្ហាឆបោក ដែលអាចបង្កផលប៉ះពាល់ដល់ជីវភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ដំណើរចុះពិនិត្យនេះមានការសម្របសម្រួលដោយលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ប្រធានក្រុមការងារប្រតិបត្តិការ និង លេខាធិការដ្ឋាន គ.ប.ឆ.ប. ដឹកនាំនីតិវិធីដោយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងឱកាសនោះ ក្រុមការងារជំនាញនៃក្រសួងសន្តិសុខសាធារណៈចិន បានពិនិត្យស្ថានភាពជាក់ស្តែងនៃអគារ និងទីតាំងអតីតដែលធ្លាប់ប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ការចុះត្រួតពិនិត្យនេះធ្វើឡើងតាមសំណើរបស់ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិនប្រចាំកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ កិច្ចសហប្រតិបត្តិការនេះជាការបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងចិន ក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែន ដើម្បីរួមចំណែកការពារសុវត្ថិភាព សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕ ដោយ៖សុភ័ក្រ្ត
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "16272",
"languageVersionId": "13572",
"visibilityVersion": "4",
"versionToken": "a1.P2_ifAP2NygPltUFt1k9wrBMClKj3yxLygdHHWSU2NQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
