រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និងឆបោកតាមអនឡាញ ចេញពីប្រទេស

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិឥណ្ឌូនេស៊ីចំនួន ៧២នាក់ ក្នុងនោះមានស្ត្រី ១២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ប្រតិបត្តិការនេះធ្វើឡើងតាមការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តនីតិវិធីបណ្ដេញចេញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិឥណ្ឌូនេស៊ីចំនួន ៧២នាក់ ក្នុងនោះមានស្ត្រី ១២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ប្រតិបត្តិការនេះធ្វើឡើងតាមការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តនីតិវិធីបណ្ដេញចេញ។ ជនបរទេសទាំងនេះត្រូវបានរកឃើញថាពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ ការធ្វើការងារខុសច្បាប់ និងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ការបណ្ដេញជនបរទេសទាំងនេះ គឺជាផ្នែកមួយនៃការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសជំហរមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជាជាមូលដ្ឋានសម្រាប់ប្រព្រឹត្តអំពើឆបោក និងបទល្មើសដែលបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ ជាមួយគ្នានេះ អាជ្ញាធរត្រូវបន្តបង្ក្រាប និងបណ្ដេញជនល្មើសដោយអនុវត្តតាមច្បាប់ ដើម្បីថែរក្សាសន្តិសុខជាតិ និងកិត្តិយសរបស់កម្ពុជា។ ក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងបន្តពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្តោតលើការស្រាវជ្រាវរកមេខ្លោង និងបង្ក្រាបបណ្ដាញប្រព្រឹត្តបទល្មើស ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសកំណើតវិញ៕ ដោយ៖សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "16313",
  "languageVersionId": "13570",
  "visibilityVersion": "3",
  "versionToken": "a1.JxH7j5k81622oD3MAWiI121_uzT1oTXl096PzjHzMIw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។