រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ជនចាស់ជរាគ្មានទីពឹងរស់នៅក្នុងក្រុងកោះរ៉ុង ៥០គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តព្រះសីហនុ

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខគ្រួសារចាស់ជរាគ្មានទីពឹងចំនួន៥០នៅក្រុងកោះរ៉ុង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដោយផ្ដល់អាហារ សម្ភារៈប្រើប្រាស់ និងថវិកា១០ម៉ឺនរៀលក្នុងមួយគ្រួសារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ ជនចាស់ជរាគ្មានទីពឹងដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ រស់នៅក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារ សមាជិកា នៃសមាគមនារីខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងសំណេះសំណាល រួមទាំងនាំយកអំណោយមនុស្សធម៌ នៃសាខាសមាគមនារីកម្ពុជា ខេត្តព្រះសីហនុ ផ្ដល់ជូន ចាស់ជរាគ្មានទីពឹងដែលមានជីវភាពខ្វះខាត រស់នៅក្នុងក្រុងកោះរ៉ុងខេត្តព្រះសីហនុ ។ ក្នុងឱកាសនោះផងដែរលោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង បានធ្វើរបាយការណ៍សង្ខេបស្ដីពីភូមិសាស្ត្រនៃក្រុងកោះរ៉ុង និងជនចាស់ជរាគ្មានទីពឹងដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារបានឱ្យដឹងថា ក្នុងនាមក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រីរាជការនៃរដ្ឋបាលក្រុង និង ប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវលោកស្រី ប្រធានសាខា អនុប្រធានសាខា សមាជិកា នៃសមាគមនារីខេត្តព្រះសីហនុទាំងអស់ដែលបាននាំយកអំណោយមនុស្សធម៌ចែកជូនជនចាស់ជរាគ្មានទីពឹងនាពេលនេះ។ នាឱកាសនោះលោកជំទាវ គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាល និងសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំការផ្តាំផ្ញើ និងការនឹករលឹកដែលជានិច្ចកាលសម្ដេចនិងលោកជំទាវបណ្ឌិត តែងតែគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ និងមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ ។ លោកជំទាវ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ក៏មានប្រសាសន៍ផ្តាំផ្ញើបន្ថែម ដល់លោកយាយ/លោកតា ចាស់ជរា សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ដោយសារការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុងសហគមន៍។ អំណោយមនុស្សធម៌របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឧបត្ថមជូនដល់លោកយាយ/លោកតា ចាស់ជរាគ្មានទីពឹងដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខកំប៉ុង ១យួរ កន្ទេល១ ឃីតចំនួនមួយកញ្ចប់ក្នុងនោះមាន( ក្រមា១ សារុង១ មុង១ ភួយ១ ) និងថវិកា ១០ម៉ឺនរៀលផងដែរ៕ ដោយ ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "17148",
  "languageVersionId": "15180",
  "visibilityVersion": "2",
  "versionToken": "a1.WMLbmEJX83TKMpmvAMiyOQjrPDBObbCbAJjXhSKyOLM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។