មេក្លោងគ្រឿងញៀនបា.ញ់នគរបាលខេត្តកំពង់ធំស្លា.ប់និងរបួស២នាក់រត់ទៅលាក់ខ្លួននៅខេត្តបន្ទាយមានជ័យត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ
នគរបាលបានរាយការណ៍ពីការឃាត់ខ្លួនជនសង្ស័យ២នាក់នៅបន្ទាយមានជ័យ ពាក់ព័ន្ធករណីបាញ់មន្ត្រីនគរបាលខេត្តកំពង់ធំ បណ្ដាលឱ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
ខ្លឹមសារប្រភព
មេក្លោងជួញដូរគ្រឿងញៀនដែលបានបា.ញ់ប្រ.ហារលើមន្រ្តីនគរបាលខេត្តកំពង់ធំ បណ្តាលឱ្យស្លា.ប់ម្នាក់ និងរបួសធ្ងន់ម្នាក់ហើយរត់គេចខ្លួន ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបំបែកសំណុំរឿងឃាត់ខ្លួនបានជនដៃដល់ចំនួន២នាក់ នៅខេត្តបន្ទាយមានជ័យ។ ករណីនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ហើបឱ្យដឹងថា ក្រោយពីកើតហេតុការណ៍ កម្លាំងជំនាញបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំក្នុងការពន្លាតដែនសមត្ថកិច្ចឆ្លងទៅខេត្តកំពង់ចាម និងខេត្តបន្ទាយមានជ័យ ដើម្បីស្រាវជ្រាវកំណត់ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។
ក្រោយមកកម្លាំងជំនាញកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ លុះនៅថ្ងៃទី២៧ ខែតុលា ទើបសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ ក្នុងនោះមានឈ្មោះ ថន ឌីណា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ថន សៀងហៃ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកដឹកជនសង្ស័យរត់គេចខ្លួន) ដោយឃាត់ខ្លួនបានត្រង់ចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាងអា.វុធ១ដើម ម៉ាក AK47 បង់ចំនួន០១ និងគ្រាប់ចំនួន ២២គ្រាប់។
គួររំលឹកថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន១ករណី នៅចំណុចភូមិបែកចាន ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ពេលនោះ ជនសង្ស័យបានយកអា.វុធ AK47 បា.ញ់រះមកលើកម្លាំងនគរបាល បណ្ដាលឱ្យលោកវរសេនីយ៍ទោ ហួន សាវ័យ នាយរងការិយាល័យប្រឆាំងគ្រឿងញៀនម្នាក់ស្លា.ប់បាត់បង់ជីវិត និងនគរបាលម្នាក់ទៀតរងរបួសធ្ងន់។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានយកទាំងអា.វុធ K49 មួយដើម និងទូរស័ព្ទដៃរបស់នគរបាលជិះម៉ូតូគេចខ្លួនទៅស្រុកចំការលើ ខេត្តកំពង់ចាម បន្ទាប់មកក៏រត់ទៅសង្ងំលាក់ខ្លួននៅក្នុងក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ ទើបសមត្ថកិច្ចកំណត់បានទីតាំងជាក់លាក់រួចឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់តែម្តង។ ជនដៃដល់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "17087",
"languageVersionId": "15056",
"visibilityVersion": "2",
"versionToken": "a1.Fyd38A5bzS5NJQx5Ws5FL47a54a6XjnbnEupXq3E5WI"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
