កម្ពុជា បង្ហាញភាពសុខសន្តិភាព និងសុវត្ថិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ នៅមហាសន្និបាតទេសចរណ៍សហប្រជាជាតិលើកទី២៦
កម្ពុជាលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពទេសចរណ៍ នៅមហាសន្និបាត UN Tourism លើកទី២៦ ក្នុងរីយ៉ាដ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបង្ហាញវប្បធម៌ ធម្មជាតិ បដិសណ្ឋារកិច្ច និងអញ្ជើញប្រតិភូមកទស្សនាកម្ពុជា។
ខ្លឹមសារប្រភព
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជា បានបញ្ជាក់ពីភាពសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពជាតិ ដើម្បីធានាបទពិសោធន៍ទេសចរណ៍ដ៏ស្រស់ស្អាត និងមានសុវត្ថិភាពជូនភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនាប្រទេសកម្ពុជា។
ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism – 26th General Assembly) ដែលប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គ ដោយលើកឡើងពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយរបស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ការរីកចម្រើននៃវិស័យទេសចរណ៍។ ព្រះរាជាណាចក្រកម្ពុជា កំពុងអភិវឌ្ឍវិស័យទេសចរណ៍យ៉ាងចម្រើន តាមស្លោក “ទេសចរណ៍រីកដុះដាលក្នុងសន្តិភាព” របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា រួមទាំងប្រាសាទអង្គរវត្ត បេតិកភណ្ឌវប្បធម៌ប្រពៃណី ទេសភាពធម្មជាតិដ៏ស្រស់ស្អាតគ្រប់រដូវកាល និងការផ្តល់សេវាបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលមានសញ្ញាផ្ទាល់ខ្លួនជាស្នាមញញឹមដ៏ល្បីល្បាញ “ស្នាមញញឹមកម្ពុជា”។
ក្រៅពីនេះ ឯកឧត្តម ហួត ហាក់ ក៏បានជម្រាបជូនមហាសន្និបាតអំពីការរៀបចំកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ ដែលនឹងប្រព្រឹត្តនៅខេត្តសៀមរាប ក្នុងឆ្នាំ២០២៦ខាងមុខ។ ក្នុងនាមតំណាងកម្ពុជា ឯកឧត្តមបានអញ្ជើញប្រតិភូទាំងឡាយមកទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ប្រទេស។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16988",
"languageVersionId": "14893",
"visibilityVersion": "2",
"versionToken": "a1.mUBnpsaTcHZKt7GwKxVd5PZWOfb6ezHONRITl7J2qz4"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
