រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានមកពិនិត្យស្ថានភាពជនរងរបួសពីការបាញ់ប្រហាររបស់យោធាថៃ នៅបន្ទាយមានជ័យ

ក្រសួងការពារជាតិថា ក្រុមអ្នកសង្កេតការណ៍អាស៊ានបានទៅមន្ទីរពេទ្យកម្ពុជា–ជប៉ុន មង្គលបុរី នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិនិត្យស្ថានភាពជនស៊ីវិលរងរបួសពីការបាញ់ប្រហារថ្ងៃទី១២ ខែវិច្ឆិកា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិឲ្យបានជ្រាបថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ០៧:៥៨នាទី ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ បានអញ្ជើញក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកដល់មន្ទីរពេទ្យកម្ពុជា–ជប៉ុន មង្គលបុរី ដើម្បីពិនិត្យសុខភាព និងស្ថានភាពជនស៊ីវិលកម្ពុជាដែលរងរបួសពីការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ គួររំលឹកថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារចំនួនពីរលើកចូលមកក្នុងទឹកដីកម្ពុជា ដែលលើកទីមួយបានកើតឡើងនៅម៉ោងប្រមាណ ១៥:៥០នាទី និងលើកទីពីរនៅម៉ោងប្រមាណ ១៧:៥៤នាទីល្ងាច។ ការបាញ់ប្រហារទាំងនេះ បានបណ្តាលឲ្យប្រជាជនស៊ីវិលកម្ពុជារងរបួសចំនួន ៣នាក់ និងស្លាប់ចំនួន ១នាក់។ ក្រសួងការពារជាតិបានបញ្ជាក់ថា ការសម្របសម្រួលនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន ជាផ្នែកមួយនៃការបង្ហាញភាពត្រាស់ថ្លា និងការសហការជាបន្តរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព តាមបណ្តោយតំបន់ព្រំដែន និងបង្ហាញការយកចិត្តទុកដាក់ចំពោះសិទ្ធិ និងសុវត្ថិភាពប្រជាពលរដ្ឋ។ ដោយ៖ ទូរទស្សន៍ខេត្តព្រះសីហនុ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16918",
  "languageVersionId": "14752",
  "visibilityVersion": "2",
  "versionToken": "a1.laPUUIiYDZ3XpOPmRUfeQMp3j0VUXFtJtrkD9x0PXDI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។