រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាបណ្ដេញជនជាតិវៀតណាម៥៧នាក់ ក្នុងនោះស្រី១៥នាក់

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនជាតិវៀតណាម៥៧នាក់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ពាក់ព័ន្ធនឹងការស្នាក់នៅ ធ្វើការ និងចូលប្រទេសខុសច្បាប់ ព្រមទាំងករណីគ្រឿងញៀន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

តាមការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អគ្គនាយកអន្តោប្រវេសន៍ លោក សុខ វាសនា បានណែនាំនាយកដ្ឋានពាក់ព័ន្ធឱ្យបណ្ដេញជនជាតិវៀតណាម៥៧នាក់ ក្នុងនោះស្រី១៥នាក់ ចេញពីកម្ពុជាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា តាមច្រកព្រំដែនក្នុងខេត្តព្រៃវែង។ ករណីរបស់អ្នកទាំងនេះរួមមានការប្រើប្រាស់គ្រឿងញៀន ‘ប៉េងប៉ោងសប្បាយ’ ដែលសង្ស័យមានឧស្ម័ននីត្រូអុកស៊ីត ការស្នាក់នៅ និងធ្វើការខុសច្បាប់ រួមទាំងសកម្មភាពឆបោកតាមអនឡាញមួយចំនួន និងការចូលប្រទេសដោយគ្មានឯកសារ។ មួយចំនួនបានអនុវត្តទោសចប់ ពាក់ព័ន្ធនឹងការកាន់កាប់ ឬប្រើប្រាស់គ្រឿងញៀន។ អ្នកទាំងនេះត្រូវបានបញ្ជូនមកពីនាយកដ្ឋានប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ។ ព័ត៌មានសរុប។
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16830",
  "languageVersionId": "14635",
  "visibilityVersion": "2",
  "versionToken": "a1.YSqw2-Jf7oPXSul58NBAO9G9dHp0srmW6WDFKVIHTms"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។