រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី និងជំនួយជាច្រើនដល់គ្រួសារវីរកងទ័ពនៅស្ទឹងត្រែង

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានប្រគល់ផ្ទះ និងជំនួយដល់គ្រួសារកងទ័ពដែលពលីក្នុងការពារមាតុភូមិ នៅខេត្តស្ទឹងត្រែង ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៥ ដើម្បីគាំទ្រជីវភាព និងអនាគតកូនៗ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទឹកដីខេត្តស្ទឹងត្រែង នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីសួរសុខទុក្ខ និងប្រគល់ផ្ទះមួយខ្នងជូនដល់គ្រួសារវីរកងទ័ពម្នាក់ដែលបានពលីជីវិតក្នុងបេសកកម្មការពារមាតុភូមិ។ ក្រៅពីការប្រគល់ផ្ទះថ្មី សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានឧបត្ថម្ភថវិការ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧបភោគបរិភោគជាច្រើន ដើម្បីគាំទ្រក្នុងជីវភាពរស់នៅរបស់គ្រួសារ។ ការជួយគាំទ្រនេះ មានគោលបំណងបន្ធូរការលំបាក និងបង្កើតឱកាសប្រកបដោយអនាគតល្អសម្រាប់កូនៗរបស់វីរកងទ័ព ដោយផ្តោតលើការអប់រំ និងការងារ។ ដោយ៖ ទូរទស្សន៍ខេត្តព្រះសីហនុ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16810",
  "languageVersionId": "14585",
  "visibilityVersion": "2",
  "versionToken": "a1.na7tvDoTCRuiteZi27Bkx2sKgacxQdC9ezE5Pcbn5fY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។