ក្រសួងការពារជាតិ៖ ភាគីថៃនៅតែបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើបូរណភាពទឹកដីកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ថៃបន្តវាយប្រហារក្នុងយោធភូមិភាគទី៤និងទី៥ ដោយបាញ់កាំភ្លើងធំតំបន់ប្រាសាទខ្នាម៉ោង០៤:៤០ និងបាញ់ផ្លោងភូមិព្រៃចាន់ម៉ោង០៧:៥២។
ខ្លឹមសារប្រភព
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងយ៉ាងច្បាស់ថា ភាគីថៃនៅតែបន្តប្រើសកម្មភាពយោធាឈ្លានពានប្រដាប់អាវុធមកលើបូរណភាពទឹកដីកម្ពុជា ដោយប្រើកម្លាំងយោធា សព្វាវុធធុនធ្ងន់ និងការដាក់ពង្រាយទាហានច្រើនលើសលប់ ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍បច្ចុប្បន្នភាព ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា–ថៃ ក្រោយពេលកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងប្រជាពលរដ្ឋកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីថៃបានបាញ់ប្រហារមកក្នុងតំបន់យោធភូមិភាគទី៤ និងទី៥ ដែលជាសកម្មភាពរំលោភលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា–ថៃ ដែលបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ។
អ្នកនាំពាក្យបានអធិប្បាយថា ត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបាញ់ប្រហារចូលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់យោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ ចាប់ផ្តើមនៅម៉ោង ០៤:៤០ នាទី ដោយបាញ់កាំភ្លើងធំចូលក្នុងតំបន់ប្រាសាទខ្នា។ រួមជាមួយគ្នានេះ កងទ័ពថៃក៏បានបាញ់ប្រហារទៅលើប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅតំបន់យោធភូមិភាគទី៥ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏នៅព្រឹកថ្ងៃតែមួយផងដែរ។
លោកជំទាវបានបន្ថែមថា ដូចគ្នានេះ នៅម៉ោង ០៧:៥២នាទី កងទ័ពថៃបានបាញ់ផ្លោងចូលក្នុងភូមិព្រៃចាន់ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ ដែលសកម្មភាពនៃការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃនេះ គឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕ ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "17215",
"languageVersionId": "15365",
"visibilityVersion": "2",
"versionToken": "a1.MPLfYCtRySNwKYpPeK5X5Mqq3zuNj4l2IUriitizRWQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
