ជនភៀសសឹកពីបណ្ដាស្រុកជាប់ព្រំដែនមកស្នាក់នៅមណ្ឌលសុវត្ថិភាពបង្ហាញអារម្មណ៍ឈឺចាប់ចំពោះយោធាសៀមដែលឈ្លានពានមកលើទឹកដីកម្ពុជា
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមណ្ឌលទទួលជនភៀសសឹក និងណែនាំឱ្យជួយដោះស្រាយបញ្ហាប្រឈម ខណៈអ្នកភៀសសឹកពីតំបន់ព្រំដែនបង្ហាញការឈឺចាប់ចំពោះការរត់ចោលផ្ទះ។
ខ្លឹមសារប្រភព
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះពិនិត្យនៅតាមមណ្ឌលទទួលជនភៀសសឹក ដែលរដ្ឋបាលខេត្តបានរៀបចំ ព្រមទាំងបានណែនាំដល់អាជ្ញាធរ និងមន្រ្តីជំនាញត្រូវចុះអន្តរាគមន៍ជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនបងប្អូនប្រជាពលរដ្ឋ
ប្រជាពលរដ្ឋជាជនភៀសសឹកទាំងអស់ មកពីតាមបណ្ដាស្រុកជាប់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលបានមកស្នាក់នៅមណ្ឌលសុវត្ថិភាព ហើយពួកគាត់បានបង្ហាញអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង ដែលត្រូវរងទុក្ខវេទនារត់ភៀសខ្លួនចាកចេញចោលផ្ទះសម្បែងដោយសារការបង្កសង្រ្គាមឈ្លានពានពីពួកយោធាសៀម មកលើភូមិឋានប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជា ។
ជនភៀសសឹកមកពីស្រុកភ្នំព្រឹក ដែលបានមកស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងវត្តក្សត្រីយ៍ក្ដុល ស្ថិតក្នុងភូមិក្ដុល ឃុំក្ដុលតាហែន ស្រុកបវេល បានឱ្យដឹងថា ការបាញ់ប្រហាររបស់យោធាសៀម មកលើតំបន់ ដែលប្រជាជនរស់នៅ ជាសកម្មភាពដ៏កម្រោលដោយមិនរើសគោលដៅ។
ជាមួយគ្នានេះបងប្អូនជនភៀសសឹកបានសម្ដែងការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈនៅរួមសុខ រួមទុក្ខមិនរត់ចោលប្រជាជនឡើយ ។
ពួកយើងជាជនភៀសសឹក បួងសួងជូនពរដល់វីរៈកងទ័ពកម្ពុជាឱ្យទទួលបានជ័យជំនះ និងកម្ទេសសត្រូវឈ្លានពានពួកសៀមឱ្យវិនាសដើម្បីកុំឲ្យវិលមកបំពានទឹកដីកម្ពុជាយើងបន្តទៀត៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "17209",
"languageVersionId": "15347",
"visibilityVersion": "2",
"versionToken": "a1.YUrLURY_Kpig2-w-p8g_01c2nfijURlVv39osF9F9MQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
