លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានាក្នុងក្រុងភ្នំពេញ
លោកជំទាវ ពេជ ចន្ទមុន្នី សួរសុខទុក្ខយោធិននិងពលរដ្ឋនៅមន្ទីរពេទ្យបួនក្នុងភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ដោយនាំការផ្ដាំផ្ញើពីសម្ដេច ហ៊ុន សែន សម្ដេច ប៊ុន រ៉ានី និងសម្ដេច ហ៊ុន ម៉ាណែត ព្រមទាំងសម្ភារៈនិងថវិកា។
ខ្លឹមសារប្រភព
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ អញ្ជើញសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ រួមមាន (១)មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (២)មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (៣)មន្ទីរពេទ្យព្រះកេតុមាលា និង(៤)មន្ទីរពេទ្យព្រះអង្គឌួង។
លោកជំទាវបណ្ឌិត បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ រួមទាំងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនយោធិន និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺគ្រប់ៗរូប ។
លោកជំទាវបណ្ឌិត ក៏បានលើកទឹកចិត្ត និងជូនពរដល់យោធិន និងប្រជាពលរដ្ឋ មានរបួសឱ្យមានសុខភាពល្អមាំទាំ ខណៈថ្នាក់ដឹកនាំកំពូលនៅតែបន្តគិតគូរ តាមរយៈការជំរុញដល់ក្រុមគ្រូពេទ្យឱ្យមើលថែរហូតដល់ជាសះស្បើយ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនគ្រប់គ្នានោះទេ៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "17206",
"languageVersionId": "15338",
"visibilityVersion": "2",
"versionToken": "a1.Mk_9NsfJzMyjhVFEuUDyP8fVX2xsTtYfQRWUc9odNZg"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
