រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងការពារជាតិ ផ្តល់ដំណឹងអំពីស្ថានការណ៍បាញ់ប្រហាររបស់កងយោធាថៃតាមបន្ទាត់ព្រំដែន កម្ពុជា–ថៃ ថ្ងៃទី ១២ ធ្នូ ២០២៥

ក្រសួងការពារជាតិរាយការណ៍ស្ថានការណ៍យោធភូមិភាគទី៥ ពីម៉ោង៨ដល់១៣ ថ្ងៃទី១២ ខែធ្នូ ដោយរាប់សកម្មភាពថ្មើរជើងនិងរថក្រោះ ដ្រូនស៊ើបការណ៍និងទម្លាក់គ្រាប់ ការបាញ់ផ្លោង និងអ្វីដែលក្រសួងហៅថាផ្សែងពុល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងការពារជាតិ បានផ្សព្វផ្សាយសង្ខេបស្ថានការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ក្នុងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ១៣:០០ នាទី ដែលកងកម្លាំងយោធាថៃបានបន្តអំពើបាញ់ប្រហារចំពោះកងកម្លាំងកម្ពុជា នៅក្នុងតំបន់យោធភូមិភាគទី ៥។ តាមរបាយការណ៍ផ្លូវការ ព្រឹត្តិការណ៍កើតឡើងតាមលំដាប់ដូចខាងក្រោម៖ • ម៉ោង ៨:៣៨នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានធ្វើការរុលចូលភូមិសាស្ត្រភូមិ ព្រៃចាន់។ • ម៉ោង ៩:១០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ នៅលើភូមិសាស្ត្រ ភូមិព្រៃចាន់។ • ម៉ោង ១០:២៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ចូលភូមិសាស្ត្រអូរភ្លុកដំរី។ • ម៉ោង ១០:៣៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ នៅលើភូមិ សាស្រ្តភូមិព្រៃចាន់។ • ម៉ោង ១១:៣៧នាទី យោធាថៃបានបាញ់ផ្សែងពុល នៅភូមិសាស្ត្រព្រៃចាន់។ • ម៉ោង ១១:៥៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ នៅភូមិសាស្ត្រអូរភ្លុកដំរី។ • ម៉ោង ១២:១៣នាទី យោធាថៃបានបាញ់ផ្សែងពុល នៅភូមិសាស្ត្រព្រៃចាន់ និងភូមិជោគជ័យ។ • ម៉ោង ១២:៤៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនបន្តហោះស៊ើបការណ៍លើភូមិសាស្ត្រអូរភ្លុកដំរី។ • ម៉ោង ១២:៥៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ ប្រភព៖ ក្រសួងការពារជាតិ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "17204",
  "languageVersionId": "15332",
  "visibilityVersion": "2",
  "versionToken": "a1.cIvWALPCoZbQbNdu7E7gF-oT2vagcCd3rJ-_1rMpbmo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។