កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់!
(ភ្នំពេញ)៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានដឹកនាំប្រតិភូ និងមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់ ក្រោមអធិបតីភាព ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា ផ្លាស់ប្តូរយោបល់លើ ១).
ខ្លឹមសារប្រភព
(ភ្នំពេញ)៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានដឹកនាំប្រតិភូ និងមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់ ក្រោមអធិបតីភាព ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា ផ្លាស់ប្តូរយោបល់លើ ១). របាយការណ៍វាយតម្លៃផលប៉ះពាល់ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថានលើសេចក្តីព្រាងអនុក្រឹត្យ ២). ខ្លឹមសារនៃកំណត់មូលហេតុសង្ខេបនៃសេចក្តីព្រាងអនុក្រឹត្យ និង៣). ខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យ សំដៅប្រមូលធាតុចូលបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
ក្រោយពីបានពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងយកចិត្តទុកដាក់រួចមក អង្គប្រជុំបានសម្រេចឯកភាពដូចខាងក្រោម៖
១-រៀបចំរបាយការណ៍វាយតម្លៃលើផលប៉ះពាល់នៃសេចក្តីព្រាងអនុក្រឹត្យ ដោយបន្ថែមផ្លូវអភិវឌ្ឍន៍ជនបទ ២-គាំទ្រលើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យ ៣-បន្តកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងកែសម្រួលខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យនាពេលខាងមុខ៕
ប្រភព៖ ក្រសួងសាធារណការ
ដោយ៖ ធី លីថូ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12593",
"languageVersionId": "4963",
"visibilityVersion": "2",
"versionToken": "a1.nn-0yH3c_vvfFBA5SUggrPJ4V9ljrGnjOyQwuHfgS00"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
