{"asset":"news","key":"10552","locale":"km","id":"news:10552:km","entityId":"news:10552","canonicalUrl":"https://www.kps-tv.com/km/news/detail/10552","state":"ready","title":"បន្ទាន់! សម្ដេច ទៀ បាញ់ បញ្ជាក់ថា គណនី Telegram ត្រូវបានគេលួចចូលកាន់កាប់ និងព្រមានមិនទទួលខុសត្រូវចំពោះសកម្មភាពខុសច្បាប់","summary":"សម្ដេច ទៀ បាញ់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានជូនដំណឹងដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីគណនី Telegram របស់សម្ដេច ដែលប្រើលេខទូរសព្ទ 097 799 9999 ត្រូវបានជនអនាមិកលួចចូលកាន់កាប់។ សម្ដេចបានបញ្ជាក់ថា រាល់សារឬការទាក់ទងដែលផ្ញើចេញពីគណនី Telegram ខាងលើ ក្នុងអំឡុងពេលនេះ មិនមែនជាសកម្មភាពរបស់សម្ដេចឡើយ។","body":"សម្ដេច ទៀ បាញ់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានជូនដំណឹងដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីគណនី Telegram របស់សម្ដេច ដែលប្រើលេខទូរសព្ទ 097 799 9999 ត្រូវបានជនអនាមិកលួចចូលកាន់កាប់។\n សម្ដេចបានបញ្ជាក់ថា រាល់សារឬការទាក់ទងដែលផ្ញើចេញពីគណនី Telegram ខាងលើ ក្នុងអំឡុងពេលនេះ មិនមែនជាសកម្មភាពរបស់សម្ដេចឡើយ។\n\nសម្ដេចកំពុងសហការជាមួយស្ថាប័ន និងអ្នកជំនាញបច្ចេកវិទ្យាពាក់ព័ន្ធ ដើម្បីស្ដារ និងទទួលបានសិទ្ធិគ្រប់គ្រងគណនីនេះមកវិញ ព្រមទាំងនឹងជូនដំណឹងបន្ថែមនៅពេលក្រោយ។\n\nជាមួយគ្នានេះ សូមសាធារណជនប្រុងប្រយ័ត្នចំពោះសារឬសំណើផ្សេងៗដែលផ្ញើចេញពីគណនីនេះ ជាពិសេសសំណើសុំផ្ទេរប្រាក់ ស្នើសុំព័ត៌មានផ្ទាល់ខ្លួន ឬសកម្មភាពដែលអាចពាក់ព័ន្ធនឹងបទល្មើស។ក្នុងអំឡុងពេលត្រូវបានលួចចូលកាន់កាប់ មិនមែនជាសកម្មភាពរបស់សម្ដេចឡើយ។ សម្ដេចសូមមិនទទួលខុសត្រូវចំពោះការប្រើប្រាស់គណនីនេះដោយជនអនាមិក និងសកម្មភាពខុសច្បាប់ដែលអាចកើតមានពីការប្រើប្រាស់គណនីនេះដោយគ្មានការអនុញ្ញាត។\n អាស្រ័យហេតុនេះ សូមសាធារណជនកុំជឿទុកចិត្ត ឬអនុវត្តតាមសំណើណាមួយពីគណនីខាងលើ រហូតដល់មានការបញ្ជាក់ជាផ្លូវការថា គណនីត្រូវបានស្ដារ និងស្ថិតក្រោមការគ្រប់គ្រងវិញ ដើម្បីជៀសវាងការខាតបង់ និងបញ្ហាផ្លូវច្បាប់ដែលអាចកើតមាន៕ ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15346","languageVersionId":"11600","visibilityVersion":"4","versionToken":"a1.FfWuZnYC5Dp0Udpme-i24Gg7EmyWv-nkq9vt3DkoUxs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-27T07:51:36Z"}