# បន្ទាន់! សម្ដេច ទៀ បាញ់ បញ្ជាក់ថា គណនី Telegram ត្រូវបានគេលួចចូលកាន់កាប់ និងព្រមានមិនទទួលខុសត្រូវចំពោះសកម្មភាពខុសច្បាប់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10552>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"15346","languageVersionId":"11600","visibilityVersion":"4","versionToken":"a1.FfWuZnYC5Dp0Udpme-i24Gg7EmyWv-nkq9vt3DkoUxs"}

Original publication: 2026-10-27T07:51:36Z

សម្ដេច ទៀ បាញ់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានជូនដំណឹងដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីគណនី Telegram របស់សម្ដេច ដែលប្រើលេខទូរសព្ទ 097 799 9999 ត្រូវបានជនអនាមិកលួចចូលកាន់កាប់។ សម្ដេចបានបញ្ជាក់ថា រាល់សារឬការទាក់ទងដែលផ្ញើចេញពីគណនី Telegram ខាងលើ ក្នុងអំឡុងពេលនេះ មិនមែនជាសកម្មភាពរបស់សម្ដេចឡើយ។

សម្ដេច ទៀ បាញ់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានជូនដំណឹងដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីគណនី Telegram របស់សម្ដេច ដែលប្រើលេខទូរសព្ទ 097 799 9999 ត្រូវបានជនអនាមិកលួចចូលកាន់កាប់។
 សម្ដេចបានបញ្ជាក់ថា រាល់សារឬការទាក់ទងដែលផ្ញើចេញពីគណនី Telegram ខាងលើ ក្នុងអំឡុងពេលនេះ មិនមែនជាសកម្មភាពរបស់សម្ដេចឡើយ។

សម្ដេចកំពុងសហការជាមួយស្ថាប័ន និងអ្នកជំនាញបច្ចេកវិទ្យាពាក់ព័ន្ធ ដើម្បីស្ដារ និងទទួលបានសិទ្ធិគ្រប់គ្រងគណនីនេះមកវិញ ព្រមទាំងនឹងជូនដំណឹងបន្ថែមនៅពេលក្រោយ។

ជាមួយគ្នានេះ សូមសាធារណជនប្រុងប្រយ័ត្នចំពោះសារឬសំណើផ្សេងៗដែលផ្ញើចេញពីគណនីនេះ ជាពិសេសសំណើសុំផ្ទេរប្រាក់ ស្នើសុំព័ត៌មានផ្ទាល់ខ្លួន ឬសកម្មភាពដែលអាចពាក់ព័ន្ធនឹងបទល្មើស។ក្នុងអំឡុងពេលត្រូវបានលួចចូលកាន់កាប់ មិនមែនជាសកម្មភាពរបស់សម្ដេចឡើយ។ សម្ដេចសូមមិនទទួលខុសត្រូវចំពោះការប្រើប្រាស់គណនីនេះដោយជនអនាមិក និងសកម្មភាពខុសច្បាប់ដែលអាចកើតមានពីការប្រើប្រាស់គណនីនេះដោយគ្មានការអនុញ្ញាត។
 អាស្រ័យហេតុនេះ សូមសាធារណជនកុំជឿទុកចិត្ត ឬអនុវត្តតាមសំណើណាមួយពីគណនីខាងលើ រហូតដល់មានការបញ្ជាក់ជាផ្លូវការថា គណនីត្រូវបានស្ដារ និងស្ថិតក្រោមការគ្រប់គ្រងវិញ ដើម្បីជៀសវាងការខាតបង់ និងបញ្ហាផ្លូវច្បាប់ដែលអាចកើតមាន៕ ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 1
- authorText: 
- sourceName: 

## References


