{"asset":"news","key":"10553","locale":"km","id":"news:10553:km","entityId":"news:10553","canonicalUrl":"https://www.kps-tv.com/km/news/detail/10553","state":"ready","title":"សម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ប្រកាសបាញ់ទម្លាក់គ្រាប់មីស៊ីល និងដ្រូនរបស់ក្រុមហ៊ូទី","summary":"សម្ព័ន្ធមិត្តយោធាដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានស្ទាក់ចាប់ និងបាញ់ទម្លាក់ គ្រាប់មីស៊ីលបាលីស្ទិកចំនួន ៣ គ្រាប់ និងដ្រូនពិឃាតចំនួន ៤ គ្រឿង របស់ក្រុមឧទ្ទាមហ៊ូទី ដែលបាញ់សំដៅមកកាន់ប្រទេសរបស់ខ្លួន។ លោកវរសេនីយ៍ឯក Turki al-Maliki អ្នកនាំពាក្យសម្ព័ន្ធមិត្តយោធាបានបញ្ជាក់ថា គ្រាប់មីស៊ីលទាំងនោះ ត្រូវបានតម្រង់ទិសដៅទៅកាន់ខេត្ត Eastern Province ប៉ុន្តែមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ខណៈដែលមុនពេលនៃការបាញ់ទម្លាក់នេះ ភ្នាក់ងារការពារស៊ីវិលអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជូនសារប្រកាសអាសន្នជាបន្ទាន់ទៅកាន់ខេត្ត Eastern Province និងខេត្ត Al Kharj ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ ចៀសវាងការប្រមូលផ្តុំគ្នា ផ្អាកការថតរូប/វីដេអូ និងប្រញាប់ទូរស័ព្ទទៅលេខ 911 ក្នុងករណីមានហេតុការណ៍បន្ទាន់។","body":"សម្ព័ន្ធមិត្តយោធាដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានស្ទាក់ចាប់ និងបាញ់ទម្លាក់ គ្រាប់មីស៊ីលបាលីស្ទិកចំនួន ៣ គ្រាប់ និងដ្រូនពិឃាតចំនួន ៤ គ្រឿង របស់ក្រុមឧទ្ទាមហ៊ូទី ដែលបាញ់សំដៅមកកាន់ប្រទេសរបស់ខ្លួន។\n លោកវរសេនីយ៍ឯក Turki al-Maliki អ្នកនាំពាក្យសម្ព័ន្ធមិត្តយោធាបានបញ្ជាក់ថា គ្រាប់មីស៊ីលទាំងនោះ ត្រូវបានតម្រង់ទិសដៅទៅកាន់ខេត្ត Eastern Province ប៉ុន្តែមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ខណៈដែលមុនពេលនៃការបាញ់ទម្លាក់នេះ ភ្នាក់ងារការពារស៊ីវិលអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជូនសារប្រកាសអាសន្នជាបន្ទាន់ទៅកាន់ខេត្ត Eastern Province និងខេត្ត Al Kharj ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ ចៀសវាងការប្រមូលផ្តុំគ្នា ផ្អាកការថតរូប/វីដេអូ និងប្រញាប់ទូរស័ព្ទទៅលេខ 911 ក្នុងករណីមានហេតុការណ៍បន្ទាន់។\n\nការវាយប្រហារដោយគ្រាប់មីស៊ីល និងដ្រូននេះ ធ្វើឡើងចំពេលដែលមន្ត្រីជាន់ខ្ពស់មកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត តួរគី និងប៉ាគីស្ថាន កំពុងជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ នៅក្នុងទីក្រុងតេអេរ៉ង់ ក្នុងគោលបំណងបន្ធូរបន្ថយ ជម្លោះក្នុងតំបន់៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15319","languageVersionId":"11605","visibilityVersion":"4","versionToken":"a1.v9GAdI4w5oWfQSE8NMzIbsHiRJeg1cSNcgtQqNKY5Us"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-27T08:01:12Z"}