# សម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ប្រកាសបាញ់ទម្លាក់គ្រាប់មីស៊ីល និងដ្រូនរបស់ក្រុមហ៊ូទី

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10553>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"15319","languageVersionId":"11605","visibilityVersion":"4","versionToken":"a1.v9GAdI4w5oWfQSE8NMzIbsHiRJeg1cSNcgtQqNKY5Us"}

Original publication: 2026-10-27T08:01:12Z

សម្ព័ន្ធមិត្តយោធាដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានស្ទាក់ចាប់ និងបាញ់ទម្លាក់ គ្រាប់មីស៊ីលបាលីស្ទិកចំនួន ៣ គ្រាប់ និងដ្រូនពិឃាតចំនួន ៤ គ្រឿង របស់ក្រុមឧទ្ទាមហ៊ូទី ដែលបាញ់សំដៅមកកាន់ប្រទេសរបស់ខ្លួន។ លោកវរសេនីយ៍ឯក Turki al-Maliki អ្នកនាំពាក្យសម្ព័ន្ធមិត្តយោធាបានបញ្ជាក់ថា គ្រាប់មីស៊ីលទាំងនោះ ត្រូវបានតម្រង់ទិសដៅទៅកាន់ខេត្ត Eastern Province ប៉ុន្តែមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ខណៈដែលមុនពេលនៃការបាញ់ទម្លាក់នេះ ភ្នាក់ងារការពារស៊ីវិលអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជូនសារប្រកាសអាសន្នជាបន្ទាន់ទៅកាន់ខេត្ត Eastern Province និងខេត្ត Al Kharj ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ ចៀសវាងការប្រមូលផ្តុំគ្នា ផ្អាកការថតរូប/វីដេអូ និងប្រញាប់ទូរស័ព្ទទៅលេខ 911 ក្នុងករណីមានហេតុការណ៍បន្ទាន់។

សម្ព័ន្ធមិត្តយោធាដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានស្ទាក់ចាប់ និងបាញ់ទម្លាក់ គ្រាប់មីស៊ីលបាលីស្ទិកចំនួន ៣ គ្រាប់ និងដ្រូនពិឃាតចំនួន ៤ គ្រឿង របស់ក្រុមឧទ្ទាមហ៊ូទី ដែលបាញ់សំដៅមកកាន់ប្រទេសរបស់ខ្លួន។
 លោកវរសេនីយ៍ឯក Turki al-Maliki អ្នកនាំពាក្យសម្ព័ន្ធមិត្តយោធាបានបញ្ជាក់ថា គ្រាប់មីស៊ីលទាំងនោះ ត្រូវបានតម្រង់ទិសដៅទៅកាន់ខេត្ត Eastern Province ប៉ុន្តែមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ខណៈដែលមុនពេលនៃការបាញ់ទម្លាក់នេះ ភ្នាក់ងារការពារស៊ីវិលអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជូនសារប្រកាសអាសន្នជាបន្ទាន់ទៅកាន់ខេត្ត Eastern Province និងខេត្ត Al Kharj ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ ចៀសវាងការប្រមូលផ្តុំគ្នា ផ្អាកការថតរូប/វីដេអូ និងប្រញាប់ទូរស័ព្ទទៅលេខ 911 ក្នុងករណីមានហេតុការណ៍បន្ទាន់។

ការវាយប្រហារដោយគ្រាប់មីស៊ីល និងដ្រូននេះ ធ្វើឡើងចំពេលដែលមន្ត្រីជាន់ខ្ពស់មកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត តួរគី និងប៉ាគីស្ថាន កំពុងជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ នៅក្នុងទីក្រុងតេអេរ៉ង់ ក្នុងគោលបំណងបន្ធូរបន្ថយ ជម្លោះក្នុងតំបន់៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 1
- authorText: 
- sourceName: 

## References


