{"asset":"news","key":"10562","locale":"km","id":"news:10562:km","entityId":"news:10562","canonicalUrl":"https://www.kps-tv.com/km/news/detail/10562","state":"ready","title":"កម្ពុជា-ដៃគូអភិវឌ្ឍន៍ ចាប់ដៃគ្នាពង្រឹងសមត្ថភាពគ្រូបង្គោលTVET លើអនាម័យល្អ សុវត្ថិភាពចំណីអាហារ ឆ្លើយតបតម្រូវការទីផ្សារការងារ!","summary":"នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីជាមួយលោក Reto Grüninger នាយកផ្នែកសហប្រតិបត្តិការនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលគ្រូបង្គោល TVET ស្តីពីការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ\" ក្រោមកម្មវិធី \"មុខរបរនិងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា» ដំណាក់កាលទី៣ (DEY III) នៅទីស្ដីការក្រសួង។ ពិធីនេះមានការចូលរួមពីលោក សុខ ណារិន តំណាងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ គ្រូបង្គោល និងសិក្ខាកាមជាច្រើនរូប។","body":"នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីជាមួយលោក Reto Grüninger នាយកផ្នែកសហប្រតិបត្តិការនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលគ្រូបង្គោល TVET ស្តីពីការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ\" ក្រោមកម្មវិធី \"មុខរបរនិងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា» ដំណាក់កាលទី៣ (DEY III) នៅទីស្ដីការក្រសួង។\n\nពិធីនេះមានការចូលរួមពីលោក សុខ ណារិន តំណាងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ គ្រូបង្គោល និងសិក្ខាកាមជាច្រើនរូប។\n ក្នុងឱកាសនោះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ មានគោលបំណងពង្រឹងចំណេះដឹង និងជំនាញរបស់គ្រូបង្គោល និងគ្រូបង្រៀនផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ ដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងឆ្លើយតបនឹងតម្រូវការរបស់វិស័យឧស្សាហកម្ម។ លោកជំទាវ បានគូសបញ្ជាក់ ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការរវាងគ្រឹះស្ថាន TVET និងសហគ្រាស ដើម្បីធានាថា ការបណ្តុះបណ្តាលផ្តល់នូវចំណេះដឹង និងជំនាញជាក់ស្តែងស្របតាមតម្រូវការទីផ្សារការងារ។\n\nលោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ មិនត្រឹមតែជួយការពារអ្នកប្រើប្រាស់ និងធានាគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយហានិភ័យ បង្កើនផលិតភាព និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស ជាពិសេសសហគ្រាសធុនតូច និងមធ្យម។ ការពង្រឹងជំនាញក្នុងវិស័យនេះ គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងផលិតភាព ព្រមទាំងរួមចំណែកបង្កើនឱកាសការងារសមរម្យសម្រាប់យុវជនកម្ពុជា។\n\nជាមួយគ្នានេះ លោកជំទាវ បានណែនាំឱ្យគ្រូបង្គោល និងសិក្ខាកាមទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការសិក្សា ពិភាក្សា និងចែករំលែកបទពិសោធ ព្រមទាំងចំណេះដឹងពីការអនុវត្តជាក់ស្តែងនៅតាមគ្រឹះស្ថាន និងកន្លែងធ្វើការរៀងៗខ្លួន ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីវគ្គបណ្តុះបណ្តាលនេះ។ លោកជំទាវក៏បានជំរុញឱ្យសិក្ខាកាមយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តក្នុងការបំពេញការងារ និងបន្តចែករំលែកដល់សហការី សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល TVET នៅកម្ពុជា។\n\n ស្របពេលជាមួយគ្នានោះ តំណាង SDC និង តំណាង UNIDO បានបង្ហាញពីការបន្តគាំទ្រដល់ការអនុវត្តកម្មវិធី DEY III ជាពិសេសការពង្រឹងសមត្ថភាពគ្រូបង្គោល TVET ការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងសមត្ថភាពប្រកួតប្រជែង ព្រមទាំងរួមចំណែកបង្កើនឱកាសការងារសមរម្យសម្រាប់យុវជនកម្ពុជា៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15656","languageVersionId":"12345","visibilityVersion":"5","versionToken":"a1.hRS00HzrjHijlptQNZNwHuXb-gDmCcUXO6MOF3ob_SA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-28T02:08:57Z"}