{"asset":"news","key":"10564","locale":"km","id":"news:10564:km","entityId":"news:10564","canonicalUrl":"https://www.kps-tv.com/km/news/detail/10564","state":"ready","title":"លោក ត្រាំ ប្រកាសថា ប្រទេសវេណេស៊ូអេឡា អាចនឹងក្លាយជា រដ្ឋទី ៥១ របស់អាមេរិក ក្នុងពេលឆាប់ៗ","summary":"លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបោះសម្តីដ៏ក្តៅគគុកសារជាថ្មីកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសវេណេស៊ូអេឡា អាចនឹងក្លាយជា រដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខ។ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅក្នុងក្រុង Corpus Christi រដ្ឋ Texas លោក ត្រាំ បានថ្លែងថា ប្រទេសនេះ នឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ហើយប្រហែលថ្ងៃណាមួយក្នុងពេលឆាប់ៗខាងមុខនេះ វាអាចនឹងក្លាយជារដ្ឋទី ៥១ របស់អាមេរិក។","body":"លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបោះសម្តីដ៏ក្តៅគគុកសារជាថ្មីកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសវេណេស៊ូអេឡា អាចនឹងក្លាយជា រដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខ។\n ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅក្នុងក្រុង Corpus Christi រដ្ឋ Texas លោក ត្រាំ បានថ្លែងថា ប្រទេសនេះ នឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ហើយប្រហែលថ្ងៃណាមួយក្នុងពេលឆាប់ៗខាងមុខនេះ វាអាចនឹងក្លាយជារដ្ឋទី ៥១ របស់អាមេរិក។\n ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានប្រកាសថា ប្រទេសវេណេស៊ូអេឡា បានបញ្ជូនប្រេងចំនួន ១ លានបារ៉ែលមកកាន់សហរដ្ឋអាមេរិក ទុកជាកាដូ សម្រាប់ជ័យជំនះនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ។\n លោក ត្រាំ បានអួតសរសើរប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវេណេស៊ូអេឡាកាលពីដើមឆ្នាំនេះ ដោយអះអាងថា ប្រតិបត្តិការនេះ បានបង្កើនការផ្គត់ផ្គង់ប្រេងរបស់អាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈដែលជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ផ្តល់ឱ្យយើងនូវការគ្រប់គ្រងដ៏ធំបំផុតនៃប្រភពផ្គត់ផ្គង់ប្រេងរបស់ពិភពលោក។\n ប្រសាសន៍របស់ប្រធានាធិបតីរូបនេះ ធ្វើឡើង ខណៈដែលបេក្ខជនគណបក្សសាធារណរដ្ឋកំពុងប្រឈមមុខនឹងសម្ពាធជុំវិញតម្លៃប្រេងកើនឡើងខ្ពស់ នៅមុនថ្ងៃបោះឆ្នោតមកដល់ ដោយតម្លៃប្រេងសាំងធម្មតាក្នុងមួយកាឡុង បានកើនឡើងរហូតដល់ ៤០% បើធៀបទៅនឹងឆ្នាំមុន ខណៈដែលតម្លៃប្រេងម៉ាស៊ូត កើនឡើងជិត ៧៥%៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15658","languageVersionId":"12382","visibilityVersion":"4","versionToken":"a1.-IXOEio2WmTCmf1gNFBEs4A-OhMtX4dttHOmTErP388"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-28T02:43:36Z"}