{"asset":"news","key":"10568","locale":"km","id":"news:10568:km","entityId":"news:10568","canonicalUrl":"https://www.kps-tv.com/km/news/detail/10568","state":"ready","title":"តុលាការចិនផ្តន្ទាទោសប្រហារជីវិត ដោយព្យួរទោស២ឆ្នាំ អតីតមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ ពាក់ព័ន្ធនឹងបទចោទប្រកាន់ស៊ីសំណូក៦៥លានដុល្លារអាមេរិក","summary":"កាលពីថ្ងៃអង្គារ ទី២៧ ខែតុលាម្សិលមិញនេះ អតីតមន្ត្រីជាន់ខ្ពស់នៃស្ថាប័នត្រួតពិនិត្យមូលបត្ររបស់ប្រទេសចិន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសប្រហារជីវិត ដោយព្យួរទោសរយៈពេលពីរឆ្នាំ លើបទចោទប្រកាន់ពីបទស៊ីសំណូក ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំង បន្តយុទ្ធនាការបោសសម្អាតអំពើពុករលួយយ៉ាងក្តៅគគុក និងទ្រង់ទ្រាយធំ។ លោក Wang Huimin ដែលធ្លាប់កាន់តំណែងជាសមាជិកគណៈកម្មាធិការបក្សកុម្មុយនីស្ត នៃគណៈកម្មការនិយ័តកម្មមូលបត្រចិន (CSRC) ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ ត្រូវបានរកឃើញថាបានទទួលយកប្រាក់សំណូកសរុបលើសពី ៤៣៦ លានយ័ន ដែលស្មើនឹងប្រមាណ ៦៥ លានដុល្លារអាមេរិក។","body":"កាលពីថ្ងៃអង្គារ ទី២៧ ខែតុលាម្សិលមិញនេះ អតីតមន្ត្រីជាន់ខ្ពស់នៃស្ថាប័នត្រួតពិនិត្យមូលបត្ររបស់ប្រទេសចិន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសប្រហារជីវិត ដោយព្យួរទោសរយៈពេលពីរឆ្នាំ លើបទចោទប្រកាន់ពីបទស៊ីសំណូក ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំង បន្តយុទ្ធនាការបោសសម្អាតអំពើពុករលួយយ៉ាងក្តៅគគុក និងទ្រង់ទ្រាយធំ។\n\nលោក Wang Huimin ដែលធ្លាប់កាន់តំណែងជាសមាជិកគណៈកម្មាធិការបក្សកុម្មុយនីស្ត នៃគណៈកម្មការនិយ័តកម្មមូលបត្រចិន (CSRC) ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ ត្រូវបានរកឃើញថាបានទទួលយកប្រាក់សំណូកសរុបលើសពី ៤៣៦ លានយ័ន ដែលស្មើនឹងប្រមាណ ៦៥ លានដុល្លារអាមេរិក។\n សាលក្រមរបស់តុលាការបានបញ្ជាក់ថា ទំហំទឹកប្រាក់ពាក់ព័ន្ធនេះ មានចំនួនធំធេង និងបានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់រដ្ឋ និងប្រជាជន ដែលទាមទារឱ្យមានការផ្តន្ទាទោសប្រហារជីវិត៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"15664","languageVersionId":"12447","visibilityVersion":"3","versionToken":"a1.RzVGSuaBgxdFioSdpiEiE-d6cn3mpu06ayrH4dV9RMM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-28T03:05:23Z"}