# សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10574>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"15661","languageVersionId":"12423","visibilityVersion":"3","versionToken":"a1.oUOYywwwHyUxMXlM95C_KhPw42hPoiu-iUanHoN8tic"}

Original publication: 2026-10-28T03:49:36Z

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២៨ខែតុលាឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុបចំនួន ២,០៤៤នាក់ ក្នុងនោះមានសិស្សនិទ្ទេស A ផ្នែកបច្ចេកទេសចំនួន ២២នាក់។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងក្នុងការសិក្សា និងជំរុញឱ្យយុវជនបន្តអភិវឌ្ឍចំណេះដឹង និងជំនាញសម្រាប់អនាគត។

 ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលផ្តោតលើអាទិភាពធំៗចំនួន៣ ក្នុងការអភិវឌ្ឍធនធានមនុស្ស រួមមាន សុខភាព ចំណេះដឹងនិងបំណិន ព្រមទាំងជីវភាពរស់នៅ។ សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលមានតួនាទីបង្កើតឱកាសឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាល មានលទ្ធភាពសិក្សាចំណេះដឹងទូទៅ ឬទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងមានបរិយាកាសសមស្របសម្រាប់ប្រកបរបរចិញ្ចឹមជីវិត។ សម្តេចក៏បានបញ្ជាក់ពីការបន្តគោលនយោបាយរបស់សម្តេចតេជោ ក្នុងការយកចិត្តទុកដាក់លើការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ដោយចាត់ទុកការអភិវឌ្ឍមនុស្សជាកត្តាសំខាន់សម្រាប់ការរីកចម្រើនរបស់ប្រទេស។
 ជាមួយគ្នានេះ សម្តេចធិបតីបានសង្កត់ធ្ងន់ថា គោលដៅរបស់រាជរដ្ឋាភិបាលគឺមិនត្រូវឱ្យមានស្តង់ដារពីរនៅក្នុងសាលារដ្ឋនោះទេ ប៉ុន្តែត្រូវស្វែងរកវិធីសាស្ត្រសមស្រប ដើម្បីលើកកម្ពស់សមត្ថភាពសាលារៀនទាំងអស់ឱ្យក្លាយជាសាលាដែលមានគុណភាព និងជាគំរូ។ ការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាពេលនេះ មិនត្រឹមតែជាការផ្តល់កិត្តិយសដល់សិស្សដែលទទួលបានលទ្ធផលល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្តដល់សិស្សានុសិស្សទូទាំងប្រទេសឱ្យខិតខំរៀនសូត្រ និងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនផងដែរ៕ ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 1
- authorText: 
- sourceName: 

## References