# កម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទនៅឆ្នុកទ្រូ ដកហូតលៀសខុសច្បាប់ជាង ៨តោន លែងចូលបឹងទន្លេសាបវិញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10584>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"15724","languageVersionId":"12428","visibilityVersion":"4","versionToken":"a1.wufxntYdaBrnQ-VKSYR56j2lG_GgW5E4NQgLDSnLJOg"}

Original publication: 2026-10-28T04:21:48Z

កម្លាំងចម្រុះចំនួន ១៨នាក់ មកពីតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកងពលតូចលេខ៥១ លេខ៥២ និងលេខ៥៣ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ី រស្មីចន្នី បានចុះត្រួតពិនិត្យ និងបង្ក្រាបការដឹកជញ្ជូនលៀសខុសច្បាប់នៅចំណុចចុងផែឆ្នុកទ្រូ ក្នុងភូមិសាស្ត្របឹងទន្លេសាប។ ប្រតិបត្តិការនេះបានរកឃើញលៀសទំហំតូចដែលច្បាប់ហាមឃាត់ សរុបប្រមាណជាង ៨តោន ដែលបានច្រករួចចំនួន ៦០ការ៉ុង និងលៀសនៅក្នុងទូកចំនួន ៤គ្រឿង ដែលត្រៀមលើកដាក់រថយន្តដឹកយកទៅធ្វើជាចំណីសត្វ។

ក្រោយការបង្ក្រាប កម្លាំងចម្រុះបានដកហូតលៀសទាំងនោះ និងដឹកយកទៅលែងចូលក្នុងបឹងទន្លេសាបវិញ ដើម្បីចូលរួមថែរក្សាធនធានជលផល និងការពារប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ ចំណែកទូកដឹកលៀសទាំង ៤គ្រឿង ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ត្រូវបានដកហូត និងរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការឆ្នុកទ្រូ ដើម្បីរង់ចាំការដោះស្រាយបន្តតាមនីតិវិធីពាក់ព័ន្ធ។

ចំពោះអ្នកពាក់ព័ន្ធ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំដល់ម្ចាស់ទូកចំនួន ៤នាក់ ជាបុរស និងម្ចាស់រថយន្តចំនួន ២នាក់ ជាស្ត្រី រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ប្រតិបត្តិការនេះបង្ហាញពីការបន្តចូលរួមរបស់កម្លាំងចម្រុះក្នុងការទប់ស្កាត់បទល្មើសនេសាទ ជាពិសេសការប្រមូល និងដឹកជញ្ជូនលៀសទំហំតូចដែលច្បាប់ហាមឃាត់ ដើម្បីរួមចំណែកអភិរក្សធនធានជលផលនៅបឹងទន្លេសាបឱ្យបានគង់វង្ស៕ ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 1
- authorText: 
- sourceName: 

## References