{"asset":"news","key":"10603","locale":"km","id":"news:10603:km","entityId":"news:10603","canonicalUrl":"https://www.kps-tv.com/km/news/detail/10603","state":"ready","title":"រដ្ឋបាលក្រុងព្រះសីហនុ កម្ទេចសម្ភារល្បែងស៊ីសងខុសច្បាប់ជិត ៣០០គ្រឿង ដែលដកហូតបានក្នុងយុទ្ធនាការបោសសម្អាត","summary":"ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រះសីហនុបានរៀបចំពិធីកម្ទេចចោលនូវសម្ភារល្បែងស៊ីសងខុសច្បាប់ជិត ៣០០គ្រឿង ដែលជាវត្ថុតាងដកហូតបានពីយុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាលចំហតាមបណ្តាអគារស្នាក់នៅ និងលំនៅឋានក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។ ពិធីនេះប្រារព្ធឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រោមការសម្របសម្រួលផ្ទាល់ពីស្ថាប័នតុលាការ ពិធីនេះដោយមានការចូលរួមពីលោក ឃន ម៉ន អភិបាលរងក្រុងព្រះសីហនុ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។","body":"ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រះសីហនុបានរៀបចំពិធីកម្ទេចចោលនូវសម្ភារល្បែងស៊ីសងខុសច្បាប់ជិត ៣០០គ្រឿង ដែលជាវត្ថុតាងដកហូតបានពីយុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាលចំហតាមបណ្តាអគារស្នាក់នៅ និងលំនៅឋានក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។\n ពិធីនេះប្រារព្ធឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រោមការសម្របសម្រួលផ្ទាល់ពីស្ថាប័នតុលាការ ពិធីនេះដោយមានការចូលរួមពីលោក ឃន ម៉ន អភិបាលរងក្រុងព្រះសីហនុ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។\n\nការចុះបង្ក្រាប និងដកហូតសម្ភារទាំងនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី៥ ខែមករា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាម អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និង បទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។\n\nក្រោមការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះត្រួតពិនិត្យរដ្ឋបាលចំហតាមទីតាំងគោលដៅជាបន្តបន្ទាប់ រហូតឆែកឆេរ រកឃើញ និងដកហូតសម្ភារល្បែងស៊ីសងខុសច្បាប់សរុបជិត ៣០០គ្រឿង យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ មុននឹងសម្រេចដុតកម្ទេចចោលជាផ្លូវការនៅថ្ងៃនេះ៕\nអត្ថបទ៖ ប៉ៃ សុឃីម\n រូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15690","languageVersionId":"12468","visibilityVersion":"4","versionToken":"a1.S9yC1_VUHJ0GcTS-gUnUVAjZeKN_WzvZEvRviEgZzog"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-28T07:03:08Z"}