# រដ្ឋបាលក្រុងព្រះសីហនុ កម្ទេចសម្ភារល្បែងស៊ីសងខុសច្បាប់ជិត ៣០០គ្រឿង ដែលដកហូតបានក្នុងយុទ្ធនាការបោសសម្អាត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10603>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"15690","languageVersionId":"12468","visibilityVersion":"4","versionToken":"a1.S9yC1_VUHJ0GcTS-gUnUVAjZeKN_WzvZEvRviEgZzog"}

Original publication: 2026-10-28T07:03:08Z

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រះសីហនុបានរៀបចំពិធីកម្ទេចចោលនូវសម្ភារល្បែងស៊ីសងខុសច្បាប់ជិត ៣០០គ្រឿង ដែលជាវត្ថុតាងដកហូតបានពីយុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាលចំហតាមបណ្តាអគារស្នាក់នៅ និងលំនៅឋានក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។ ពិធីនេះប្រារព្ធឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រោមការសម្របសម្រួលផ្ទាល់ពីស្ថាប័នតុលាការ ពិធីនេះដោយមានការចូលរួមពីលោក ឃន ម៉ន អភិបាលរងក្រុងព្រះសីហនុ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រះសីហនុបានរៀបចំពិធីកម្ទេចចោលនូវសម្ភារល្បែងស៊ីសងខុសច្បាប់ជិត ៣០០គ្រឿង ដែលជាវត្ថុតាងដកហូតបានពីយុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាលចំហតាមបណ្តាអគារស្នាក់នៅ និងលំនៅឋានក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។
 ពិធីនេះប្រារព្ធឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រោមការសម្របសម្រួលផ្ទាល់ពីស្ថាប័នតុលាការ ពិធីនេះដោយមានការចូលរួមពីលោក ឃន ម៉ន អភិបាលរងក្រុងព្រះសីហនុ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។

ការចុះបង្ក្រាប និងដកហូតសម្ភារទាំងនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី៥ ខែមករា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាម អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និង បទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្រោមការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះត្រួតពិនិត្យរដ្ឋបាលចំហតាមទីតាំងគោលដៅជាបន្តបន្ទាប់ រហូតឆែកឆេរ រកឃើញ និងដកហូតសម្ភារល្បែងស៊ីសងខុសច្បាប់សរុបជិត ៣០០គ្រឿង យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ មុននឹងសម្រេចដុតកម្ទេចចោលជាផ្លូវការនៅថ្ងៃនេះ៕
អត្ថបទ៖ ប៉ៃ សុឃីម
 រូបភាព៖ កែវ ដារ៉ា

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


