{"asset":"news","key":"10608","locale":"km","id":"news:10608:km","entityId":"news:10608","canonicalUrl":"https://www.kps-tv.com/km/news/detail/10608","state":"ready","title":"ប្រតិភូពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ា","summary":"ប្រធានអាស៊ានប្តូរវេន គឺប្រទេសហ្វីលីពីនបានថ្លែងថា ប្រតិភូពិសេសរបស់អាស៊ាន ទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ា លោកស្រី Ma. Theresa Lazaro នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់ប្រទេសនេះ ដោយចាប់ផ្តើមចាប់ពីថ្ងៃពុធនេះតទៅ។","body":"ប្រធានអាស៊ានប្តូរវេន គឺប្រទេសហ្វីលីពីនបានថ្លែងថា ប្រតិភូពិសេសរបស់អាស៊ាន ទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ា លោកស្រី Ma. Theresa Lazaro នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់ប្រទេសនេះ ដោយចាប់ផ្តើមចាប់ពីថ្ងៃពុធនេះតទៅ។\n ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃ របស់លោកស្រី Theresa Lazaro រដ្ឋមន្ត្រីការបរទេសប្រទេសហ្វីលីពីន នឹងរួមបញ្ចូលទាំងដំណើរទស្សនកិច្ចទៅកាន់រដ្ឋ Shan របស់ប្រទេសមីយ៉ាន់ម៉ា និងកិច្ចជំនួបផ្សេងៗទៀត នៅក្នុងរដ្ឋធានី ណៃពិដោ ផងដែរ។ តែទោះជាយ៉ាងណា ពុំទាន់មានព័ត៌មានលម្អិតត្រូវបានផ្តល់ជូនទាក់ទងនឹងកិច្ចជំនួបទាំងនោះនៅឡើយទេ ខណៈដែលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏មិនទាន់បានបញ្ជាក់អំពីដំណើរទស្សនកិច្ចនេះនៅឡើយដែរ ស្របពេលដែលកាលពីខែសីហា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានលើកឡើងថា ពុំទាន់មានតម្រូវការចាំបាច់ណាមួយសម្រាប់ការមកដល់របស់ប្រតិភូពិសេសនេះនោះទេ។\n\nលោកស្រី Lazaro កន្លងមកបានស្នើសុំជួបជជែកផ្ទាល់ជាមួយម្ចាស់ជ័យលាភីរង្វាន់ណូបែល គឺលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានឃុំខ្លួនចាប់តាំងពីលោកស្រីត្រូវបានទម្លាក់ចេញពីតំណែង នៅក្នុងការធ្វើរដ្ឋប្រហារយោធាឆ្នាំ ២០២១ មក។បន្ទាប់មក ប្រទេសនេះ បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលរហូតមកដល់ពេលបច្ចុប្បន្ន ដោយនាបមនុស្សប្រមាណ ១០.០០០ នាក់ បានបាត់បង់ជីវិត និងជាង ៣.៥ លាននាក់ ត្រូវផ្លាស់ទីលំនៅ។\n ចាប់តាំងពីពេលនោះមក ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ា នៅតែបន្តហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំកំពូលៗរបស់អាស៊ាន យោងតាមការមិនអនុវត្តតាមអនុលោមផែនការសន្តិភាពដែលដឹកនាំដោយអាស៊ាន។\n តែទោះជាយ៉ាងណា សមាជិកអាស៊ានមួយចំនួនកាលពីពេលថ្មីៗនេះ បានស្វាគមន៍មេដឹកនាំរបបយោធា ដែលបច្ចុប្បន្ន ជាប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing ក្នុងដំណើរទស្សនកិច្ចផ្លូវការ រួមមាន ប្រទេសថៃ ម៉ាឡេស៊ី វៀតណាម និងឡាវជាដើម៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15731","languageVersionId":"12482","visibilityVersion":"3","versionToken":"a1.wrlG7Geg0ckyj9ICR43WEDBSr2YhE3sihAhGL8MlMeg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-28T07:26:23Z"}