{"asset":"news","key":"10610","locale":"km","id":"news:10610:km","entityId":"news:10610","canonicalUrl":"https://www.kps-tv.com/km/news/detail/10610","state":"ready","title":"ជំនួបរវាងរុស្ស៊ី និងអ៊ីរ៉ង់ មេដឹកនាំប្រទេសទាំងពីរ សម្លឹងមើលគម្រោងប្រេង និងឧស្ម័នរួមគ្នា","summary":"ប្រធានាធិបតីប្រទេសអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្លែងទៅកាន់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ថា បណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា មានសមត្ថភាពដោះស្រាយបញ្ហាក្នុងតំបន់ដោយមិនចាំបាច់មានការចូលរួមពីសហរដ្ឋអាមេរិកនោះឡើយ ខណៈដែលអ៊ីរ៉ង់ និងរុស្ស៊ី កំពុងស្វែងរកការរឹតចំណងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ។ មេដឹកនាំទាំងពីរបានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ទី២៧ ម្សិលមិញ នៅក្រៅកិច្ចប្រជុំកំពូលនៃវេទិកាប្រទេសនាំចេញឧស្ម័ន ក្នុងទីក្រុងម៉ូស្គូ ខណៈដែលកិច្ចភាក្សារបស់មេដឹកនាំទាំងពីរ គ្របដណ្តប់លើជម្លោះក្នុងតំបន់ កិច្ចសហប្រតិបត្តិការទ្វេភាគី និងគម្រោងរួមគ្នាក្នុងវិស័យប្រេង និងឧស្ម័ន។","body":"ប្រធានាធិបតីប្រទេសអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្លែងទៅកាន់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ថា បណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា មានសមត្ថភាពដោះស្រាយបញ្ហាក្នុងតំបន់ដោយមិនចាំបាច់មានការចូលរួមពីសហរដ្ឋអាមេរិកនោះឡើយ ខណៈដែលអ៊ីរ៉ង់ និងរុស្ស៊ី កំពុងស្វែងរកការរឹតចំណងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ។\n មេដឹកនាំទាំងពីរបានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ទី២៧ ម្សិលមិញ នៅក្រៅកិច្ចប្រជុំកំពូលនៃវេទិកាប្រទេសនាំចេញឧស្ម័ន ក្នុងទីក្រុងម៉ូស្គូ ខណៈដែលកិច្ចភាក្សារបស់មេដឹកនាំទាំងពីរ គ្របដណ្តប់លើជម្លោះក្នុងតំបន់ កិច្ចសហប្រតិបត្តិការទ្វេភាគី និងគម្រោងរួមគ្នាក្នុងវិស័យប្រេង និងឧស្ម័ន។\n\nលោក Pezeshkian បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង ក្នុងការនាំចេញឧស្ម័នធម្មជាតិ ដោយលោកបានថ្លែងថា អ៊ីរ៉ង់ផលិតឧស្ម័នបានប្រមាណ ២៨០ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំៗ ដែលធ្វើឱ្យខ្លួនក្លាយជាអ្នកផលិតធំជាងគេទីបីនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងរុស្ស៊ី។\n ជាការឆ្លើយតប លោក ពូទីន បានលើកឡើងពីស្ថានការណ៍នៅតំបន់មជ្ឈឹមបូព៌ា និងថារុស្ស៊ី មិនអាចលូកដៃចូលទៅក្នុងជម្លោះបានទេ ប៉ុន្តែមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រមទាំងជំរុញឲ្យភាគីពាក់ពន្ធ័ទាំងអស់ ព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី។\n គួរបញ្ជាក់ផងដែរថា កិច្ចភាក្សានេះធ្វើឡើង ខណៈដែលអ៊ីរ៉ង់ កំពុងស្វែងរកទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី ក្នុងពេលដែលការនាំចេញថាមពលរបស់ខ្លួន កំពុងប្រឈមមុខនឹងសម្ពាធពីការបិទខ្ទប់ផ្លូវទឹកដោយកងទ័ពជើងទឹកអាមេរិក៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15733","languageVersionId":"12486","visibilityVersion":"3","versionToken":"a1.uRtoW87hj9_6yD2dZnYZqRNYrq91e4O_TMH5kfHawEY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-28T07:32:12Z"}