{"asset":"news","key":"10615","locale":"km","id":"news:10615:km","entityId":"news:10615","canonicalUrl":"https://www.kps-tv.com/km/news/detail/10615","state":"ready","title":"Blogger ជនជាតិចិនប្រឆាំងបទល្មើសឆបោក ត្រូវបានសម្លាប់បំបិទមាត់ បន្ទាប់ពីការលាតត្រដាងព័ត៌មានដ៏ខ្មៅងងឹត","summary":"យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Mornig News បានរាយការណ៍កាលពីថ្ងៃទី ២៧ ខែតុលាម្សិលមិញថា Blogger ឬអ្នកសរសេរប្លុក ជនជាតិចិនម្នាក់ ដែលរាយការណ៍ និងលាតត្រដាងអំពីទីតាំងបណ្តាញឆបោកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួន និងវាយ រហូតដល់ស្លាប់ នៅក្នុងផែនការឃាតកម្មដែលមានតម្លៃ ១ លានយ័ន ដែលស្មើនឹងប្រមាណជិត ១៥ ម៉ឺនដុល្លារអាមេរិក។ លោក Wu Kai ដែលគេស្គាល់លើបណ្តាញសង្គមក្រោមឈ្មោះ Huijian ត្រូវបានសម្លាប់កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ខណៈដែលមនុស្សចំនួន ១៤ នាក់ ត្រូវបានតុលាការផ្តន្ទាទោសក្នុងសំណុំរឿងនេះ។","body":"យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Mornig News បានរាយការណ៍កាលពីថ្ងៃទី ២៧ ខែតុលាម្សិលមិញថា Blogger ឬអ្នកសរសេរប្លុក ជនជាតិចិនម្នាក់ ដែលរាយការណ៍ និងលាតត្រដាងអំពីទីតាំងបណ្តាញឆបោកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួន និងវាយ រហូតដល់ស្លាប់ នៅក្នុងផែនការឃាតកម្មដែលមានតម្លៃ ១ លានយ័ន ដែលស្មើនឹងប្រមាណជិត ១៥ ម៉ឺនដុល្លារអាមេរិក។ លោក Wu Kai ដែលគេស្គាល់លើបណ្តាញសង្គមក្រោមឈ្មោះ Huijian ត្រូវបានសម្លាប់កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ខណៈដែលមនុស្សចំនួន ១៤ នាក់ ត្រូវបានតុលាការផ្តន្ទាទោសក្នុងសំណុំរឿងនេះ។\n យោងតាមសាលដីកាបានឱ្យដឹងថា បុគ្គលម្នាក់ដែលប្រើប្រាស់ឈ្មោះលើ “Shaoxiao” បានសន្យាផ្តល់ប្រាក់ចំនួន ៣ ម៉ឺនយ័នប្រមាណជិត ៥០០០ ដុល្លារ ដើម្បីចាប់ខ្លួនបុគ្គលរូបណាដែលសរសេរអត្ថបទប្លុក ប្រឆាំងបទល្មើសឆបោករបស់ខ្លួន ដោយឈ្មោះ Zhao Bing បានទទួលយកការងារនេះ រួចបានកៀងគរបក្ខពួកបន្ថែម និងបានដំឡើងតម្លៃរហូតដល់ទៅ ១ លានយ័ន។\n ក្រុមជនល្មើស ដែលបន្លំខ្លួនជានគរបាល បានចាប់ខ្លួនលោក Wu នៅខេត្ត Guangdong កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងបានធ្វើទារុណកម្មវាយដំ សួរចម្លើយ និងលុបអត្ថបទរបស់លោកចោល ហើយសពរបស់លោក Wu Kai ដែលប្រើប្រាស់ឈ្មោះលើបណ្តាញសង្គមថា “Huijian” ដែលបានចំណាយពេលជាច្រើនឆ្នាំក្នុងការសរសេរអត្ថបទរាយការណ៍ និងលាតត្រដាងអំពីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងតំបន់អាស៊ីនេះ ត្រូវបានគេប្រទះឃើញនៅភាគខាងត្បូងប្រទេសចិន កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ខណៈដែលសាវតារបស់បុគ្គលផ្តើមគំនិតដែលប្រើឈ្មោះ Shaoxiao ដែលជាអ្នកជួលឱ្យសម្លាប់ Blogger រូបនេះ នៅតែបន្តរស់នៅបរទេស និងមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15738","languageVersionId":"12520","visibilityVersion":"2","versionToken":"a1.UNwJi1GzmXi49LaiE-BxymydUTB0gyqk55Odrfqh-is"},"availableLocales":["km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-28T08:24:48Z"}