{"asset":"news","key":"10619","locale":"km","id":"news:10619:km","entityId":"news:10619","canonicalUrl":"https://www.kps-tv.com/km/news/detail/10619","state":"ready","title":"កម្ពុជាប្រាប់អាល្លឺម៉ង់ ពីបច្ចុប្បន្នភាពដោះស្រាយព្រំដែនគោកជាមួយថៃ ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់!","summary":"នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោកជំទាវ Silke Röfer ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងអាណត្តិនៃការបំពេញបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូតនៅកម្ពុជា។","body":"នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង។\n\nជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោកជំទាវ Silke Röfer ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងអាណត្តិនៃការបំពេញបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូតនៅកម្ពុជា។ ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។\n\n ភាគីទាំងពីរ បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្លានៃប្រទេសទាំងពីរលើវិស័យអាទិភាពសំខាន់ៗរួមមាន ពាណិជ្ជកម្ម ការវិនិយោគ កសិ-ឧស្សាហកម្ម បរិស្ថាន ការអប់រំ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែន និងសកម្មភាពបោសសម្អាតមីន។ល។ ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ ការរៀបចំកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងកិច្ចពិគ្រោះយោបល់អន្តរក្រសួងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូសេដ្ឋកិច្ច ។\n\n ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ចំពោះការរួមចំណែកចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងអរគុណចំពោះការគាំទ្ររបស់អាល្លឺម៉ង់ ក្នុងការជំរុញការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។\n\nឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីបច្ចុប្បន្នភាពនៃដំណើរការដោះស្រាយព្រំដែនគោក ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង ដែលមានស្រាប់ ព្រមទាំងបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ដោយផ្តោតលើដំណើរការផ្សះផ្សានៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា អ.ស.ប. ស្ដីពីនីតិសមុទ្រ ផងដែរ៕\n ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15814","languageVersionId":"12528","visibilityVersion":"3","versionToken":"a1.5LbkX38RcTSRFtAqVaZxkA9gFnzCoh2BG0Yh0CqCNxo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-28T08:54:43Z"}