# កម្ពុជា-អាមេរិកបង្ក្រាបការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំឃាត់ខ្លួន៨នាក់រឹបអូសមេតំហ្វេតាមីនជិត១តោនបម្រុងដឹកពីកំពង់ផែកោះកុងទៅកាន់នាវានៅក្នុងដែនទឹកអន្តរជាតិ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10620>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"15815","languageVersionId":"12530","visibilityVersion":"5","versionToken":"a1.lGw4rji3opxWkVvqWI8DC9eWq1v0YfJFcqu2VhEg9G4"}

Original publication: 2026-10-28T09:00:34Z

កម្លាំងសមត្ថកិច្ចកម្ពុជា សហការជាមួយរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (DEA) បានបង្ក្រាបការដឹកជញ្ជូនគ្រឿងញៀនតាមផ្លូវទឹក ដោយឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ និងរឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិត៩៧៩គីឡូក្រាម។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការចូលរួមពីនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) និងនគរបាលខេត្តកោះកុង ដើម្បីទប់ស្កាត់ទូកនេសាទដែលសង្ស័យថាដឹកគ្រឿងញៀនចេញពីកំពង់ផែកោះកុង ឆ្ពោះទៅកាន់នាវានានាក្នុងដែនទឹកអន្តរជាតិ។

កម្លាំងសមត្ថកិច្ចកម្ពុជា សហការជាមួយរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (DEA) បានបង្ក្រាបការដឹកជញ្ជូនគ្រឿងញៀនតាមផ្លូវទឹក ដោយឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ និងរឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិត៩៧៩គីឡូក្រាម។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការចូលរួមពីនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) និងនគរបាលខេត្តកោះកុង ដើម្បីទប់ស្កាត់ទូកនេសាទដែលសង្ស័យថាដឹកគ្រឿងញៀនចេញពីកំពង់ផែកោះកុង ឆ្ពោះទៅកាន់នាវានានាក្នុងដែនទឹកអន្តរជាតិ។នេះបើយោងតាមការផ្សាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៨ខែតុលាឆ្នាំ២០២៦នេះ។

តាមការបញ្ជាក់របស់សហរដ្ឋអាមេរិក ប្រតិបត្តិការនេះបានរារាំងការដឹកជញ្ជូនគ្រឿងញៀនក្នុងបរិមាណដ៏ច្រើន មិនឱ្យចូលទៅដល់សហគមន៍នៅកម្ពុជា សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ ភាគីអាមេរិកបានបង្ហាញមោទនភាពចំពោះកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងបណ្តាញឧក្រិដ្ឋជនដែលបង្កការគំរាមកំហែងដល់សុខភាព និងសុវត្ថិភាពសាធារណៈ។

ជាមួយគ្នានេះ រដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (DEA) បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រអាជ្ញាធរកម្ពុជា ក្នុងការស៊ើបអង្កេត និងបង្ក្រាបបណ្តាញឧក្រិដ្ឋជនឆ្លងដែន ដែលប្រើប្រាស់កម្ពុជាជាផ្លូវឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀន។ កិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់ក្នុងការទប់ស្កាត់លំហូរគ្រឿងញៀន និងការពារសហគមន៍ពីផលប៉ះពាល់នៃគ្រឿងញៀនខុសច្បាប់៕ ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 1
- authorText: 
- sourceName: 

## References


