# បាញ់ប្រហារនៅប្រទេសនីហ្សេរីយ៉ា ផ្តាច់ជីវិតមនុស្ស ៦២ នាក់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10624>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"15817","languageVersionId":"12619","visibilityVersion":"6","versionToken":"a1.Kjwk5-U2ZDtyZu5b2EfvwlqvHkyYqjRC3wm1UohXDkI"}

Original publication: 2026-10-28T10:31:00Z

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បាត់បង់ជីវិតដោយសារការបាញ់ប្រហារដោយក្រុមខ្មាន់កាំភ្លើង លើភូមិដាច់ស្រយាលមួយកន្លែងនៅភាគឥសានប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់យ៉ាងហោចណាស់ ៦២ នាក់ហើយ។ យោងតាមអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ប្រចាំប្រទេសនីហ្សេរីយ៉ា បានឱ្យដឹងថា ក្រុមចោរប្រដាប់អាវុធ បានតម្រង់គោលដៅលើភូមិ Binnari ក្នុងរដ្ឋ Taraba ដោយបានដុតបំផ្លាញផ្ទះសម្បែង ហាងទំនិញ ស្បៀងអាហារ និងម៉ូតូជាច្រើនគ្រឿង ស្របពេលដែលកងកម្លាំងនគរបាលបានព្រមានថា ចំនួនអ្នកស្លាប់ អាចនឹងបន្តកើនឡើង។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បាត់បង់ជីវិតដោយសារការបាញ់ប្រហារដោយក្រុមខ្មាន់កាំភ្លើង លើភូមិដាច់ស្រយាលមួយកន្លែងនៅភាគឥសានប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់យ៉ាងហោចណាស់ ៦២ នាក់ហើយ។
 យោងតាមអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ប្រចាំប្រទេសនីហ្សេរីយ៉ា បានឱ្យដឹងថា ក្រុមចោរប្រដាប់អាវុធ បានតម្រង់គោលដៅលើភូមិ Binnari ក្នុងរដ្ឋ Taraba ដោយបានដុតបំផ្លាញផ្ទះសម្បែង ហាងទំនិញ ស្បៀងអាហារ និងម៉ូតូជាច្រើនគ្រឿង ស្របពេលដែលកងកម្លាំងនគរបាលបានព្រមានថា ចំនួនអ្នកស្លាប់ អាចនឹងបន្តកើនឡើង។

 ប្រទេសនីហ្សេរីយ៉ា កំពុងស្ថិតក្នុងវិបត្តិសន្តិសុខយ៉ាងធ្ងន់ធ្ងរ ដែលបានចាប់ផ្តើមអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ នៅពេលដែលក្រុមប្រដាប់អាវុធ បូកូហារ៉ាម (Boko Haram) បានចាប់ផ្តើមការបះបោរប្រឆាំងនឹងរដ្ឋាភិបាល ខណៈដែលប្រជាពលរដ្ឋស៊ីវិល តែងតែរងការវាយប្រហារ និងចាប់ជម្រិតទារប្រាក់ជារឿយៗ ពីសំណាក់ក្រុមចោរប្រដាប់អាវុធនៅភាគខាងជើងនៃប្រទេសនេះ៕អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 1
- authorText: 
- sourceName: 

## References


