# កម្ពុជាធ្វើពិធីប្រុងពលី ចាប់ផ្តើមការរៀបចំទីតាំងកម្មវិធីភូមិហ្រ្វង់កូហ្វូនីនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10642>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"15839","languageVersionId":"12629","visibilityVersion":"3","versionToken":"a1.JXzcY77Zdnsp1-M_8oFLpVifAoc4oIIhiB35MasI2Cs"}

Original publication: 2026-10-29T01:48:59Z

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រុងពលី មុនដំណើរការចាប់ផ្តើមកម្មវិធីភូមិហ្រ្វង់កូហ្វូនី ដែលជាព្រឹត្តិការណ៍មួយផ្តោតលើការផ្សារភ្ជាប់វប្បធម៌ ភាសា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ពិធីប្រុងពលីនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងពរជ័យ ដើម្បីឱ្យការរៀបចំកម្មវិធីប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រុងពលី មុនដំណើរការចាប់ផ្តើមកម្មវិធីភូមិហ្រ្វង់កូហ្វូនី ដែលជាព្រឹត្តិការណ៍មួយផ្តោតលើការផ្សារភ្ជាប់វប្បធម៌ ភាសា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។

 ពិធីប្រុងពលីនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងពរជ័យ ដើម្បីឱ្យការរៀបចំកម្មវិធីប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ពិធីនេះក៏បង្ហាញពីការគោរពចំពោះប្រពៃណី ទំនៀមទម្លាប់ និងតម្លៃវប្បធម៌ដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិខ្មែរ។

 សូមជម្រាបថា ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនវត្តបទុមវតី រាជធានីភ្នំពេញ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០៕ ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


