{"asset":"news","key":"10654","locale":"km","id":"news:10654:km","entityId":"news:10654","canonicalUrl":"https://www.kps-tv.com/km/news/detail/10654","state":"ready","title":"កម្ពុជា-អង្គការទស្សនៈពិភពលោក ពង្រឹងកិច្ចសហការឆ្ពោះទៅរកការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព!","summary":"កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីនៃអង្គការទស្សនៈពិភពលោក (World Vision) ប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។ ភាគីទាំងពីរប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការពង្រីកសេវាទឹកស្អាត លើកកម្ពស់និរន្តរភាពនៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសហគមន៍ និងគាំទ្រគ្រួសារងាយរងហានិភ័យ។","body":"កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីនៃអង្គការទស្សនៈពិភពលោក (World Vision) ប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។\n\n ភាគីទាំងពីរប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការពង្រីកសេវាទឹកស្អាត លើកកម្ពស់និរន្តរភាពនៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសហគមន៍ និងគាំទ្រគ្រួសារងាយរងហានិភ័យ។\n ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអង្គការ World Vision តម្រង់ទិសអន្តរាគមន៍របស់ខ្លួនក្នុងវិស័យទឹកស្អាតនាពេលអនាគត ឱ្យស្របតាមអាទិភាពអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា ជាពិសេសការផ្លាស់ប្តូរពីប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខ្នាតតូចតាមសហគមន៍ ទៅរកសេវាផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាញ ដែលគ្រប់គ្រងដោយប្រតិបត្តិករអាជីព៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15871","languageVersionId":"12679","visibilityVersion":"3","versionToken":"a1.DCjMzMWO_-Z8tNgseu6Z8s1cKhYp6RkNuziRAViUdCw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-29T03:54:35Z"}