# កម្ពុជា-អង្គការទស្សនៈពិភពលោក ពង្រឹងកិច្ចសហការឆ្ពោះទៅរកការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10654>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"15871","languageVersionId":"12679","visibilityVersion":"3","versionToken":"a1.DCjMzMWO_-Z8tNgseu6Z8s1cKhYp6RkNuziRAViUdCw"}

Original publication: 2026-10-29T03:54:35Z

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីនៃអង្គការទស្សនៈពិភពលោក (World Vision) ប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។ ភាគីទាំងពីរប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការពង្រីកសេវាទឹកស្អាត លើកកម្ពស់និរន្តរភាពនៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសហគមន៍ និងគាំទ្រគ្រួសារងាយរងហានិភ័យ។

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីនៃអង្គការទស្សនៈពិភពលោក (World Vision) ប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។

 ភាគីទាំងពីរប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការពង្រីកសេវាទឹកស្អាត លើកកម្ពស់និរន្តរភាពនៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសហគមន៍ និងគាំទ្រគ្រួសារងាយរងហានិភ័យ។
 ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអង្គការ World Vision តម្រង់ទិសអន្តរាគមន៍របស់ខ្លួនក្នុងវិស័យទឹកស្អាតនាពេលអនាគត ឱ្យស្របតាមអាទិភាពអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា ជាពិសេសការផ្លាស់ប្តូរពីប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខ្នាតតូចតាមសហគមន៍ ទៅរកសេវាផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាញ ដែលគ្រប់គ្រងដោយប្រតិបត្តិករអាជីព៕ ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


