{"asset":"news","key":"10656","locale":"km","id":"news:10656:km","entityId":"news:10656","canonicalUrl":"https://www.kps-tv.com/km/news/detail/10656","state":"ready","title":"អាល្លឺម៉ង់ បន្តគាំទ្រកម្ពុជាលើការលើកកម្ពស់ភាពប្រកួតប្រជែងឧស្សាហកម្ម និងការអភិវឌ្ឍសហគ្រាស!","summary":"នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការគាំទ្រសហគ្រាសក្នុងស្រុក អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគុណភាព និងជំរុញការវិនិយោគ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់រដ្ឋាភិបាលអាល្លឺម៉ង់ចំពោះភាពជាដៃគូដ៏រឹងមាំ តាមរយៈអង្គការ GIZ និងវិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB) លើការអភិវឌ្ឍសហគ្រាស ស្តង់ដារ និងមាត្រាសាស្ត្រ៕","body":"នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការគាំទ្រសហគ្រាសក្នុងស្រុក អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគុណភាព និងជំរុញការវិនិយោគ។\n\nឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់រដ្ឋាភិបាលអាល្លឺម៉ង់ចំពោះភាពជាដៃគូដ៏រឹងមាំ តាមរយៈអង្គការ GIZ និងវិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB) លើការអភិវឌ្ឍសហគ្រាស ស្តង់ដារ និងមាត្រាសាស្ត្រ៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15873","languageVersionId":"12689","visibilityVersion":"4","versionToken":"a1.VZMW6VuZzkwYSKX-GkhMpc69f_l0xCc9RrEGGWjuaAo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-29T04:01:53Z"}