{"asset":"news","key":"10657","locale":"km","id":"news:10657:km","entityId":"news:10657","canonicalUrl":"https://www.kps-tv.com/km/news/detail/10657","state":"ready","title":"កម្ពុជាទទួលបានមូលនិធីចំនួន១លានដុល្លារ ក្នុងអំឡុងសន្និសីទUNស្តីពី«ជីវៈចម្រុះ COP17» នៅប្រទេសអាមេនី!","summary":"ក្នុងអំឡុងពេលចូលរួមសន្និសីទលើកទី១៧ អង្គការសហប្រជាជាតិស្តីពី«ជីវៈចម្រុះ COP17» នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសអាមេនី កម្ពុជាសម្រេចបានសមិទ្ធផលថ្មីមួយទៀត ដោយទទួលបានការគាំទ្រមូលនិធិក្នុងទឹកប្រាក់ចំនួន១លានដុល្លារ។ មូលនិធិនឹងត្រូវអនុវត្តក្នុងរយៈពេល៣ ឆ្នាំ ដើម្បីបង្កើនសមត្ថភាពស្ថាប័ន ការគ្រប់គ្រងបរិស្ថាន និងការពារធនធានធម្មជាតិ។","body":"ក្នុងអំឡុងពេលចូលរួមសន្និសីទលើកទី១៧ អង្គការសហប្រជាជាតិស្តីពី«ជីវៈចម្រុះ COP17» នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសអាមេនី កម្ពុជាសម្រេចបានសមិទ្ធផលថ្មីមួយទៀត ដោយទទួលបានការគាំទ្រមូលនិធិក្នុងទឹកប្រាក់ចំនួន១លានដុល្លារ។ មូលនិធិនឹងត្រូវអនុវត្តក្នុងរយៈពេល៣ ឆ្នាំ ដើម្បីបង្កើនសមត្ថភាពស្ថាប័ន ការគ្រប់គ្រងបរិស្ថាន និងការពារធនធានធម្មជាតិ។\n\n ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់អំពីជំហរ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បានលើកឡើងថា កម្ពុជាមិនត្រឹមតែជាប្រទេស ដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែជាតួអង្គឈានមុខមួយ ក្នុងការចូលរួមដោះស្រាយបញ្ហាសាកលនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៣ឆ្នាំខាងមុខ គម្រោងនេះនឹងគាំទ្របន្ថែមទៀត ក្នុងការការពារបរិស្ថាន និងជំរុញការអភិវឌ្ឍបៃតង ប្រកបដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15890","languageVersionId":"12716","visibilityVersion":"5","versionToken":"a1.VOPSIL4G7ZA-7PWmgo4yI7G-PZ1rqvhkkxsLMXG6sks"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-29T04:10:42Z"}