# កម្ពុជាទទួលបានមូលនិធីចំនួន១លានដុល្លារ ក្នុងអំឡុងសន្និសីទUNស្តីពី«ជីវៈចម្រុះ COP17» នៅប្រទេសអាមេនី!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10657>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"15890","languageVersionId":"12716","visibilityVersion":"5","versionToken":"a1.VOPSIL4G7ZA-7PWmgo4yI7G-PZ1rqvhkkxsLMXG6sks"}

Original publication: 2026-10-29T04:10:42Z

ក្នុងអំឡុងពេលចូលរួមសន្និសីទលើកទី១៧ អង្គការសហប្រជាជាតិស្តីពី«ជីវៈចម្រុះ COP17» នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសអាមេនី កម្ពុជាសម្រេចបានសមិទ្ធផលថ្មីមួយទៀត ដោយទទួលបានការគាំទ្រមូលនិធិក្នុងទឹកប្រាក់ចំនួន១លានដុល្លារ។ មូលនិធិនឹងត្រូវអនុវត្តក្នុងរយៈពេល៣ ឆ្នាំ ដើម្បីបង្កើនសមត្ថភាពស្ថាប័ន ការគ្រប់គ្រងបរិស្ថាន និងការពារធនធានធម្មជាតិ។

 ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់អំពីជំហរ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បានលើកឡើងថា កម្ពុជាមិនត្រឹមតែជាប្រទេស ដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែជាតួអង្គឈានមុខមួយ ក្នុងការចូលរួមដោះស្រាយបញ្ហាសាកលនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៣ឆ្នាំខាងមុខ គម្រោងនេះនឹងគាំទ្របន្ថែមទៀត ក្នុងការការពារបរិស្ថាន និងជំរុញការអភិវឌ្ឍបៃតង ប្រកបដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប៕ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 1
- authorText: 
- sourceName: 

## References