# លោក Zelensky ព្រមានប្រឆាំងនឹង «សន្និសីទយ៉ាល់តា ២» មុនជំនួបកំពូលត្រីភាគីរវាងលោក ពូទីន ត្រាំ នឹងស៊ី ជីនពីន! តើសន្និសីទយ៉ាល់តាឆ្នាំ ១៩៤៥ គឺជាអ្វី?

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10668>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"15938","languageVersionId":"12829","visibilityVersion":"3","versionToken":"a1.7m5R1DVAGhrLcDaRmYs76vWkG96Ogd1Lg2McIfU7IG0"}

Original publication: 2026-10-29T07:29:04Z

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា ជំនួបកំពូលដែលអាចកើតមានរវាងមេដឹកនាំប្រទេសរុស្ស៊ី អាមេរិក និងចិន អាចនាំឱ្យមានការបែងចែកឥទ្ធិពលសកលឡើងវិញ ដោយបានប្រៀបធៀបជំនួបនេះ ទៅនឹងសន្និសីទយ៉ាល់តាឆ្នាំ ១៩៤៥។ លោក Zelensky បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា អ្វីដែលចិន រុស្ស៊ី និងសហរដ្ឋអាមេរិក អាចនឹងពិភាក្សានោះ គឺមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយទេរហូតមកទល់ពេលនេះ ខណៈដែលរុស្ស៊ី បានស្វែងរកកិច្ចព្រមព្រៀងសន្តិសុខកាន់តែខ្លាំង ជាមួយអាមេរិកជាយូរមកហើយ ជាពិសេសលើការពង្រីកខ្លួនរបស់អង្គការណាតូ នៅជិតព្រំដែនរបស់ខ្លួន ដែលរុស្ស៊ី បានអះអាងថាជាការគំរាមកំហែងពីអង្គការ NATO នឹងជាហេតុផលសម្រាប់ការធ្វើសង្គ្រាមលើអ៊ុយក្រែននោះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា ជំនួបកំពូលដែលអាចកើតមានរវាងមេដឹកនាំប្រទេសរុស្ស៊ី អាមេរិក និងចិន អាចនាំឱ្យមានការបែងចែកឥទ្ធិពលសកលឡើងវិញ ដោយបានប្រៀបធៀបជំនួបនេះ ទៅនឹងសន្និសីទយ៉ាល់តាឆ្នាំ ១៩៤៥។ លោក Zelensky បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា អ្វីដែលចិន រុស្ស៊ី និងសហរដ្ឋអាមេរិក អាចនឹងពិភាក្សានោះ គឺមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយទេរហូតមកទល់ពេលនេះ ខណៈដែលរុស្ស៊ី បានស្វែងរកកិច្ចព្រមព្រៀងសន្តិសុខកាន់តែខ្លាំង ជាមួយអាមេរិកជាយូរមកហើយ ជាពិសេសលើការពង្រីកខ្លួនរបស់អង្គការណាតូ នៅជិតព្រំដែនរបស់ខ្លួន ដែលរុស្ស៊ី បានអះអាងថាជាការគំរាមកំហែងពីអង្គការ NATO នឹងជាហេតុផលសម្រាប់ការធ្វើសង្គ្រាមលើអ៊ុយក្រែននោះ។ ការលើកឡើងនេះ ធ្វើឡើងចំពេលដែលការចរចាដែលបានគ្រោងទុកគ្នារវាងតំណាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងទូតពិសេសអាមេរិក នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអារ៉ាប់រួម នាខែក្រោយ។ កិច្ចប្រជុំនេះមានគោលបំណងស្តារកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមឡើងវិញ ទោះបីជាកាលបរិច្ឆេទជាក់លាក់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយក៏ដោយ ខណៈដែលលោក Zelensky បានសង្កត់ធ្ងន់ថា អ៊ុយក្រែនចង់ឱ្យកិច្ចចរចានៅទីក្រុង Abu Dhabi ប្រព្រឹត្តទៅមុនពេលនៃកិច្ចប្រជុំកំពូលត្រីភាគី ដែលបានស្នើឡើង។ តើអ្វីទៅជាសន្និសីទយ៉ាល់តាឆ្នាំ ១៩៤៥?
 សន្និសីទយ៉ាល់តា បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩៤៥ នៅពេលដែលសង្គ្រាមលោកលើកទីពីរនៅអឺរ៉ុប ឈានចូលដល់ទីបញ្ចប់។ ប្រធានាធិបតីអាមេរិក លោក Franklin D. Roosevelt នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Winston Churchill និងមេដឹកនាំសហភាពសូវៀត លោក Joseph Stalin បានជួបប្រជុំគ្នានៅក្នុងទីក្រុងយ៉ាល់តា ក្នុងតំបន់គ្រីមៀរ ដើម្បីពិភាក្សាអំពីការបង្ក្រាបប្រទេសអាល្លឺម៉ង់ណាស៊ី និងស្តារសណ្តាប់ធ្នាប់អន្តរជាតិក្រោយសម័យសង្គ្រាម។ នៅពេលនោះ មេដឹកនាំទាំង ៣ បានយល់ព្រមលើផែនការបែងចែកប្រទេសអាល្លឺម៉ង់ និងទីក្រុងប៊ែរឡាំងជាតំបន់ចំនួន ៤ បន្ទាប់ពីសង្គ្រាម នឹងបានពិភាក្សាអំពីរចនាសម្ព័ន្ធនៃអង្គការសហប្រជាជាតិដែលបានស្នើឡើង រួមទាំងប្រព័ន្ធបោះឆ្នោតច្រានចោល ឬ Veto របស់ក្រុមប្រឹក្ស្សាសន្តិសុខ និងបានធានានូវការប្តេជ្ញាចិត្តពីសហភាពសូវៀតក្នុងការចូលរួមធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសជប៉ុន បន្ទាប់ពីការបរាជ័យរបស់អាល្លឺម៉ង់។
 សន្និសីទនេះ បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី ក្រោយសម័យសង្គ្រាម ដោយធ្វើឱ្យវាក្លាយជាចំណុចយោងប្រវត្តិសាស្ត្រសម្រាប់ការព្រួយបារម្ភអំពីប្រទេសមហាអំណាចធំៗដែលចរចារ ចាត់ចែងពីអនាគតរបស់ប្រទេសដទៃទៀត៕អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


