{"asset":"news","key":"10682","locale":"km","id":"news:10682:km","entityId":"news:10682","canonicalUrl":"https://www.kps-tv.com/km/news/detail/10682","state":"ready","title":"អារ៉ាប៊ីសាអូឌីត បើកការវាយប្រហារតាមអាកាសសម្លាប់មនុស្ស ១៤ នាក់នៅក្នុងប្រទេសយេម៉ែន","summary":"ក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងថា ការវាយប្រហារតាមអាកាសដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានសម្លាប់មនុស្សចំនួន ១៤ នាក់ នៅក្នុងទីផ្សារដ៏មមាញឹកមួយកន្លែង នៅភាគខាងជើងប្រទេសយេម៉ែន។ អ្នកនាំពាក្យក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហ៊ូទី លោក Anees al-Asbahi បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការវាយប្រហារនេះ កំណត់ទិសដៅលើផ្សារមួយកន្លែងនៅជិតស្ថានីយប្រេងឥន្ធនៈ ក្នុងទីក្រុង al-Hazm ខេត្ត al-Jawf ចំពេលដែលផ្សារនេះ កំពុងកកកុញដោយមនុស្ស ដោយឡែក ក្រសួងដឹកជញ្ជូនយេម៉ែនបានថ្កោលទោសក្រុមហ៊ូទីចំពោះការវាយប្រហារពីរលើកដោយមីស៊ីលបាលីស្ទិកលើព្រលានយន្តហោះ អាដេន ដែលគំរាមកំហែងដោយផ្ទាល់ដល់ជីវិតរបស់អ្នកដំណើរ បុគ្គលិកអាកាសចរណ៍ និងកម្មករ។","body":"ក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងថា ការវាយប្រហារតាមអាកាសដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានសម្លាប់មនុស្សចំនួន ១៤ នាក់ នៅក្នុងទីផ្សារដ៏មមាញឹកមួយកន្លែង នៅភាគខាងជើងប្រទេសយេម៉ែន។\n អ្នកនាំពាក្យក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហ៊ូទី លោក Anees al-Asbahi បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការវាយប្រហារនេះ កំណត់ទិសដៅលើផ្សារមួយកន្លែងនៅជិតស្ថានីយប្រេងឥន្ធនៈ ក្នុងទីក្រុង al-Hazm ខេត្ត al-Jawf ចំពេលដែលផ្សារនេះ កំពុងកកកុញដោយមនុស្ស ដោយឡែក ក្រសួងដឹកជញ្ជូនយេម៉ែនបានថ្កោលទោសក្រុមហ៊ូទីចំពោះការវាយប្រហារពីរលើកដោយមីស៊ីលបាលីស្ទិកលើព្រលានយន្តហោះ អាដេន ដែលគំរាមកំហែងដោយផ្ទាល់ដល់ជីវិតរបស់អ្នកដំណើរ បុគ្គលិកអាកាសចរណ៍ និងកម្មករ។\n ប៉ុស្តិ៍ទូរទស្សន៍ Al-Masirah គ្រប់គ្រងដោយក្រុមហ៊ូទី ក៏បានរាយការណ៍ពីការវាយប្រហារតាមអាកាសលើកោះ Mayun  ឬគេស្គាល់ថាជាកោះ Perim ដែលស្ថិតនៅច្រកសមុទ្រ Bab al-Mandeb ដែលជាច្រកផ្លូវទឹកដ៏សំខាន់មួយ បន្ទាប់ពីច្រកសមុទ្រហ័រមូសនោះ។\n ច្រកសមុទ្រ Bab al-Mandeb គឺជាជម្រើសដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងផលិតផលនាំចេញផ្សេងទៀតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមតម្រង់ទិសដៅវាយប្រហារលើនាវាដឹកជញ្ជូននៅច្រកសមុទ្រ ហ័រមូស រហូតដល់ក្រុមហ៊ូទី បានចូលកាន់កាប់កោះនេះកាលពីខែកញ្ញាកន្លងទៅ៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"15946","languageVersionId":"12850","visibilityVersion":"4","versionToken":"a1.6KgCkSWLdVolx6vYfBypIOKf42XIiJ4qRYzNgSK-_sY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-29T09:30:25Z"}