# អារ៉ាប៊ីសាអូឌីត បើកការវាយប្រហារតាមអាកាសសម្លាប់មនុស្ស ១៤ នាក់នៅក្នុងប្រទេសយេម៉ែន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10682>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"15946","languageVersionId":"12850","visibilityVersion":"4","versionToken":"a1.6KgCkSWLdVolx6vYfBypIOKf42XIiJ4qRYzNgSK-_sY"}

Original publication: 2026-10-29T09:30:25Z

ក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងថា ការវាយប្រហារតាមអាកាសដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានសម្លាប់មនុស្សចំនួន ១៤ នាក់ នៅក្នុងទីផ្សារដ៏មមាញឹកមួយកន្លែង នៅភាគខាងជើងប្រទេសយេម៉ែន។ អ្នកនាំពាក្យក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហ៊ូទី លោក Anees al-Asbahi បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការវាយប្រហារនេះ កំណត់ទិសដៅលើផ្សារមួយកន្លែងនៅជិតស្ថានីយប្រេងឥន្ធនៈ ក្នុងទីក្រុង al-Hazm ខេត្ត al-Jawf ចំពេលដែលផ្សារនេះ កំពុងកកកុញដោយមនុស្ស ដោយឡែក ក្រសួងដឹកជញ្ជូនយេម៉ែនបានថ្កោលទោសក្រុមហ៊ូទីចំពោះការវាយប្រហារពីរលើកដោយមីស៊ីលបាលីស្ទិកលើព្រលានយន្តហោះ អាដេន ដែលគំរាមកំហែងដោយផ្ទាល់ដល់ជីវិតរបស់អ្នកដំណើរ បុគ្គលិកអាកាសចរណ៍ និងកម្មករ។

ក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងថា ការវាយប្រហារតាមអាកាសដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានសម្លាប់មនុស្សចំនួន ១៤ នាក់ នៅក្នុងទីផ្សារដ៏មមាញឹកមួយកន្លែង នៅភាគខាងជើងប្រទេសយេម៉ែន។
 អ្នកនាំពាក្យក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហ៊ូទី លោក Anees al-Asbahi បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការវាយប្រហារនេះ កំណត់ទិសដៅលើផ្សារមួយកន្លែងនៅជិតស្ថានីយប្រេងឥន្ធនៈ ក្នុងទីក្រុង al-Hazm ខេត្ត al-Jawf ចំពេលដែលផ្សារនេះ កំពុងកកកុញដោយមនុស្ស ដោយឡែក ក្រសួងដឹកជញ្ជូនយេម៉ែនបានថ្កោលទោសក្រុមហ៊ូទីចំពោះការវាយប្រហារពីរលើកដោយមីស៊ីលបាលីស្ទិកលើព្រលានយន្តហោះ អាដេន ដែលគំរាមកំហែងដោយផ្ទាល់ដល់ជីវិតរបស់អ្នកដំណើរ បុគ្គលិកអាកាសចរណ៍ និងកម្មករ។
 ប៉ុស្តិ៍ទូរទស្សន៍ Al-Masirah គ្រប់គ្រងដោយក្រុមហ៊ូទី ក៏បានរាយការណ៍ពីការវាយប្រហារតាមអាកាសលើកោះ Mayun  ឬគេស្គាល់ថាជាកោះ Perim ដែលស្ថិតនៅច្រកសមុទ្រ Bab al-Mandeb ដែលជាច្រកផ្លូវទឹកដ៏សំខាន់មួយ បន្ទាប់ពីច្រកសមុទ្រហ័រមូសនោះ។
 ច្រកសមុទ្រ Bab al-Mandeb គឺជាជម្រើសដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងផលិតផលនាំចេញផ្សេងទៀតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមតម្រង់ទិសដៅវាយប្រហារលើនាវាដឹកជញ្ជូននៅច្រកសមុទ្រ ហ័រមូស រហូតដល់ក្រុមហ៊ូទី បានចូលកាន់កាប់កោះនេះកាលពីខែកញ្ញាកន្លងទៅ៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 1
- authorText: 
- sourceName: 

## References


