# ស្ពានដីឥដ្ឋ-ថ្មគរសម្រេចបាន៦៥,១%ហើយ គ្រោងបញ្ចប់នៅឆ្នាំ២០២៨! គម្រោងតភ្ជាប់ចរាចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់នៅខេត្តកណ្តាល

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10683>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"15970","languageVersionId":"12849","visibilityVersion":"3","versionToken":"a1._wayDVjRBLHK2XhZPZC4qP2qywFTjyJ49ryr9n0aMoQ"}

Original publication: 2026-10-29T09:50:13Z

ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ ដែលជាផ្នែកសំខាន់មួយក្នុងការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនរវាងតំបន់ភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ កំពុងបន្តសាងសង់យ៉ាងមមាញឹក ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៨។ យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា៖ គម្រោងស្ពាននេះមានរយៈពេលសាងសង់ ៤៨ខែ និងបានបើកការដ្ឋានរួមជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ ដែលជាផ្នែកសំខាន់មួយក្នុងការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនរវាងតំបន់ភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ កំពុងបន្តសាងសង់យ៉ាងមមាញឹក ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៨។
 យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា៖ គម្រោងស្ពាននេះមានរយៈពេលសាងសង់ ៤៨ខែ និងបានបើកការដ្ឋានរួមជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
 ស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ស្ពាននេះមានតួនាទីសំខាន់ក្នុងការតភ្ជាប់បណ្តាញផ្លូវគមនាគមន៍ ដោយត្រើយខាងលិចភ្ជាប់ទៅមហាវិថីស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ ខណៈត្រើយខាងកើតតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវជាតិលេខ៧០B។

នៅពេលសាងសង់រួចរាល់ ស្ពាននេះត្រូវបានរំពឹងថានឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ កាត់បន្ថយភាពស្មុគស្មាញក្នុងការតភ្ជាប់រវាងតំបន់ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅតាមបណ្តាញផ្លូវសំខាន់ៗ។

 បច្ចុប្បន្ន ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ រួមទាំងការងារពាក់ព័ន្ធផ្សេងៗ កំពុងដំណើរការយ៉ាងសកម្ម ដើម្បីឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅតាមផែនការដែលបានកំណត់ និងឈានទៅសម្រេចគោលដៅបញ្ចប់នៅឆ្នាំ២០២៨៕
 អត្ថបទដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


