# កម្ពុជាបញ្ជាក់ការប្តេជ្ញាចិត្តលើកកម្ពស់ស្ត្រីក្នុងវិស័យសន្តិភាព និងសន្តិសុខ នៅអង្គការសហប្រជាជាតិ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10692>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"16302","languageVersionId":"13651","visibilityVersion":"5","versionToken":"a1.fO2crEUFkKlFe96Wsij7ut5GZf3-J85LPqyCTOLHo7Q"}

Original publication: 2026-10-30T02:04:05Z

ក្នុងកិច្ចពិភាក្សានៅអង្គការសហប្រជាជាតិស្ដីពី «ស្ត្រី សន្តិភាព និងសន្តិសុខ» កម្ពុជាបានបញ្ជាក់ការគាំទ្រចំពោះការចូលរួមរបស់ស្ត្រីក្នុងការកសាងសន្តិភាព និងលើកឡើងពីការរួមចំណែករបស់កងកម្លាំងស្ត្រីក្នុងបេសកកម្មរក្សាសន្តិភាព។

ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) នៅទីក្រុងញូវយ៉កបានចូលរួមថ្លែងសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបើកចំហរកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី «ស្ត្រី សន្តិភាព និងសន្តិសុខ» ក្រោមការដឹកនាំរបស់ឯកឧត្តម George Gerapetritis រដ្ឋមន្ត្រីការបរទេសក្រិក ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការជំរុញសមភាពយេនឌ័រ និងការបង្កើនតួនាទីរបស់ស្ត្រីក្នុងដំណើរការកសាងសន្តិភាព ដោយចាត់ទុកការចូលរួមរបស់ស្ត្រីជាកត្តាសំខាន់ក្នុងការសម្រេចបាននូវសន្តិភាពយូរអង្វែង ការអភិវឌ្ឍនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។
 ជាមួយគ្នានេះ ឯកឧត្តមក៏បានបង្ហាញពីការចូលរួមចំណែករបស់កម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបជាង ១០.០០០ នាក់ ក្នុងនោះមានកងកម្លាំងស្ត្រីជាង ១.០០០ នាក់ ទៅបំពេញបេសកកម្មចំនួន ១២ របស់អ.ស.ប.។
 ការចូលរួមក្នុងកិច្ចប្រជុំនេះបានបង្ហាញពីការបន្តគាំទ្ររបស់កម្ពុជាចំពោះរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» ព្រមទាំងការប្តេជ្ញាចិត្តក្នុងការជំរុញការចូលរួមរបស់ស្ត្រីក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


