{"asset":"news","key":"10695","locale":"km","id":"news:10695:km","entityId":"news:10695","canonicalUrl":"https://www.kps-tv.com/km/news/detail/10695","state":"ready","title":"ជោគជ័យខ្លាំង! កម្ពុជាទទួលបានជំនួយមូលនិធិអន្តរជាតិជាង៦២ម៉ឺនដុល្លារបន្ថែមទៀត ក្នុងសន្និសីទUN នៅប្រទេសអាមេនី","summary":"តាមក្រសួងបរិស្ថាន កម្ពុជាទទួលបានថវិកាគាំទ្របន្ថែមចំនួន៦២៩៤៧៥ដុល្លារ ក្នុងសន្និសីទជីវចម្រុះអង្គការសហប្រជាជាតិនៅអាមេនី ដើម្បីពង្រឹងការគ្រប់គ្រងធនធានជីវចម្រុះ។","body":"ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ COP17 នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសអាមេនី កម្ពុជាទទួលបានជោគជ័យថ្មីបន្ថែមទៀត ដោយទទួលបានការគាំទ្រមូលនិធិពីសហគមន៍អន្តរជាតិចំនួន៦២៩ ៤៧៥ ដុល្លារ \nដើម្បីពង្រឹងការគ្រប់គ្រងធនធានជីវៈចម្រុះជាតិ នៅក្នុងប្រទេស។\n\nតាមក្រសួងបរិស្ថានបានឱ្យដឹងថា ជោគជ័យថ្មីនេះ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តច្បាស់លាស់ និងមុតស្រួច ក្នុងនោះការដាក់ចេញ \n«យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបាន នូវអព្យាក្រឹតកាបូន (Carbon Neutrality) នៅត្រឹមឆ្នាំ២០៥០។\nសូមបញ្ជាក់ថា ក្នុងអំឡុងពេលចូលរួមសន្និសីទលើកទី១៧ អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ COP17 ប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមជជែក ពីភាក្សា និងថ្លែងសន្ទរកថាគន្លឹះ ស្តីពីកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិការអភិរក្សជីវៈចម្រុះនិងចូលយ៉ាងសកម្មជាបណ្តាប្រទេសក្នុងនាំជាប្រទេសសមាជិកនៃអនុសញ្ញាអង្គការសហប្រជាតិជាតិក្នុងវិស័យបរិស្ថាន ដើម្បីដោះស្រាយបញ្ហាសកល។ ការចូលរួមកន្លងមកនេះ កម្ពុជា សម្រេចបានសមិទ្ធផលកាលពីពេលថ្មីៗក្នុងសន្និសីទ COP17 ឆ្នាំនេះដែរ ដោយទទួលបានបានការគាំទ្រមូលនិធិចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពស្ថាប័ន ការគ្រប់គ្រងបរិស្ថាន និងការពារធនធានធម្មជាតិ។\n\nផ្អែកលើការសម្រេចបានកន្លងមក ក្នុងឱកាស COP17 នៅប្រទេសអាមេនី ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានទទួលមូលនិធិ ពីសហគមន៍អន្តរជាតិ សរុបចំនួន ជាង១,៦លានដុល្លារ ដើម្បីជំរុញចលនាដើម្បីភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"16299","languageVersionId":"13642","visibilityVersion":"6","versionToken":"a1.7vW8pHkEE9pHJVAzMWNvO65Mj3vuPp5rYSxq3YHeZcg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-30T03:26:37Z"}