{"asset":"news","key":"10702","locale":"km","id":"news:10702:km","entityId":"news:10702","canonicalUrl":"https://www.kps-tv.com/km/news/detail/10702","state":"ready","title":"កម្ពុជា-ADB ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហការ ចាប់យកឱកាសទីផ្សារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពពលរដ្ឋ! ","summary":"ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី បានពិភាក្សានៅសិង្ហបុរី ពីកិច្ចសហការកសិកម្ម និងការរៀបចំ AgriTAP ដោយផ្តោតលើការតភ្ជាប់ទីផ្សារ ការកែច្នៃកសិផល និងហិរញ្ញប្បទានប្រកបដោយចីរភាព។","body":"នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៨ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយលោក Winfried F. Wicklein អគ្គនាយកទទួលបន្ទុកការងារកសិកម្ម ស្បៀងអាហារ ធម្មជាតិ អភិវឌ្ឍន៍ជនបទ ទឹក នគរូបនីយកម្ម និងឌីជីថលនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីពិភាក្សាវឌ្ឍនភាពគម្រោងអនុវត្តក្រោមកិច្ចសហប្រតិបត្តិការជាមួយ(ADB) ព្រមទាំងទិសដៅអាទិភាពបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព។ នៅសាធារណរដ្ឋសិង្ហបុរី។\n\nភាគីទាំងពីរ បានផ្លាស់ប្តូរពីទស្សនៈសុទិដ្ឋនិយមលើវឌ្ឍនភាពការអនុវត្តគម្រោងកន្លងមក និងបានពិភាក្សាអំពីដំណើរការនៃការត្រៀមរៀបចំ «កម្មវិធីពន្លឿនការធ្វើបរិវត្តកម្មវិស័យកសិកម្មកម្ពុជា (AgriTAP)» សំដៅជំរុញការតភ្ជាប់ខ្សែច្រវាក់តម្លៃផលិតកម្មទៅកាន់ទីផ្សារ លើកកម្ពស់ការកែច្នៃកសិផល និងធានាឱ្យបាននូវហិរញ្ញប្បទានក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព។\n\nជាមួយគ្នានេះ ភាគីទាំងពីរ បានបង្ហាញគោលជំហរពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីចាប់យកឱកាសទីផ្សារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជាប្រកបដោយចីរភាព៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"16298","languageVersionId":"13639","visibilityVersion":"6","versionToken":"a1.m-qsyW7RY9pBhfpWdYMPBUStMDppDcJLEJkn2HHjP3U"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-30T03:50:31Z"}